CamNews

កីឡាអន្តរជាតិ 

Pedro ប្រតិកម្ម បដិសេធដោយផ្ទាល់ លើពាក្យសម្ដីរបស់ Robert Fernandez ដែលអះអាងថា កីឡាករ​ សុំការអនុញ្ញាត

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Barcelona កីឡាករ Pedro ដែលកំពុងតែស្ថិតក្នុងការប្រទាញប្រទុង ពីក្លឹប Man United ពេលនេះបានប្រតិកម្ម នឹងពាក្យសម្ដីរបស់លោក Robert Fernandez អំពីការអះអាងថា កីឡាករបាន​​​សុំការអនុញ្ញាតចាកចេញពីក្លឹបទៅកាន់ Man United ឲ្យឆាប់រហ័សមុនពេលរដូវកាលបឹទទ្វារ។ 

លោក Robert Fernandez ដែលជាគណៈគ្រប់គ្រងមួយរូបក្នុងក្លឹប Barcelona បានអះអាងកាលពីម្សិល​​មិញថា Pedro បានសុំការអនុញ្ញាតពីក្លឹប ដើម្បីចាកចេញក្នុងរដូវកាលនេះ ប៉ុន្ដែក្លឹប​មិនទាន់យល់ព្រម ស្របពេលដែល ក្លឹបទាំងពីរកំពុងស្ថិតក្នុងការជជែក​ ពិភាក្សាតម្លៃខ្លួន។ ទន្ទឹននឹងការលើកឡើងនេះ កាលពីល្ងាច​ម្សិលមិញ ដូចគ្នា Pedro បានបកស្រាយដោយផ្ទាល់ថា កីឡាករមិនបាន ស្នើរសុំការចាកចេញ ដូចអ្វីដែល លោក Robert Fernandez បានបង្ហាញនោះទេ ​ដោយការលើកឡើងនេះ ហាក់ដូចជាកីឡាករ​ មិនចូលចិត្ដ ក្លឹបរបស់ខ្លួន​អ៊ីដឹង​ដែរ ។ 

Pedro បានអះអាង បន្ដទៀតថា មានរឿងរ៉ាវជាច្រើនដែល កំពុងតែកើតឡើង លើស្ថានភាពជីវិតពិត របស់កីឡាករ​ពេលនេះ តួយ៉ាងដូចជា​ការលេចឮដំណឹងថា កីឡាករមានបំណងចាកចេញពីក្លឹប ព្រោះមិនសប្បាយ​ចិត្ដនឹង ការបាត់បង់ឱកាសចូលរួមប្រកួត ប៉ុន្ដែទោះជាយ៉ាងណា ឆាកជីវិតក្នុង​ទឹកដី Nou Camp កីឡាករ នៅតែសប្បាយចិត្ដ​ ហើយនឹងនៅតែបន្ដធ្វើឲ្យបានល្អបំផុត ទោះបីជាត្រូវចាកចេញក៏ដោយ។ 

ជាច្រើនដងច្រើនសារមកហើយ ដែល​សំណួរសួរទៅកាន់កីឡាករ ថាចង់ចាកចេញពីក្លឹប ដែរឬទេ ? ប៉ុន្ដែកីឡាករ ឆ្លើយថា មិនចង់ចាកចេញនោះទេ ស៊ូនៅបន្ដឈរជើងនៅទីនោះរហូត បើទោះជាមាន ឱកាស​ក្រោយ Neymar ក៏ដោយចុះ។ 

Pedro នៅតែបញ្ជាក់ដដែលថា ពាក្យសម្ដីដែល លោក Robert Fernandez អះអាងនេាះ គឺ កីឡាករមិនបាន​និយាយ ហើយក៏មិនធ្លាប់បានគិតដែរ ។ ហើយរឿងមួយទៀត កីឡាករសូមផ្ដាំថា រឿងរ៉ាវជីវិតរបស់កីឡាករ​គួរតែកុំនិយាយបន្ដទៀតអី ពីព្រោះវា ធ្វើឲ្យបាត់បង់ការគាំទ្រ ប្រសិនជារឿងទាំងនោះមិនពិតប្រាកដ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express


Tags: Sport News Pedro Robert Fernandez