CamNews

តារា 

ការពិតហាងមួយនឹងជារបស់តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា សោះ អត់ដឹងអីតិច!

ព័ត៌មានកំសាន្ត ៖​ តារាចម្រៀងស្រីរាងតូចច្រឡឹង កញ្ញា ពេជ្រ សូលីកា នៅពេលនេះ រូបនាងបានបង្ហាញមុខឲ្យមហាជនឲ្យបានឃើញជាថ្មីម្តងទៀត ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺ នាងបានបើករបររកស៊ីថ្មីផ្ទាល់ខ្លួន គឺជាងហាងលក់បាយ និងអាហារសម្រន់ ។

ជាការពិតណាស់ហាងមួយដែលមានឈ្មោះថា​ "បាយអូនអ៊ូក" គឺគ្មានអ្នកដឹងទេថា ជាហាងរបស់តារាចម្រៀង ពេជ្រ សូលីកា ព្រោះបើមើលក្នុងទំព័រហ្វេសប៊ុកនោះ គឺគ្មានរូបនាងសូម្បីតែមួយសន្លឹក ប៉ុន្តែទើបតែម្សិលមិញនោះទេ តារាសម្តែងស្រី មាន សូនីតា បានបង្ហោះរូបថតព្រមទាំងភ្ជាប់មកជាមួយនិងសារជូនពរទៅកាន់រូបនាងថែមទៀតផង ​ហើយក៏បានធ្វើឲ្យក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 

តារាសម្តែងស្រី មាន សូនីតា ក៏បានលើកឡើងថា "Congratulations to បាយអូនអ៊ូក All best with your business" ៕






ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Pich solika Mean sonita