CamNews

ព័ត៌មានអន្តរជាតិ 

មានករណី​គំរាម​បំផ្ទុះ​គ្រាប់បែក​ នៅ​លើ​យន្តហោះ​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង ​នៅទីក្រុង​ព្រុចសែល

(ព្រុចសែល)៖ មានសេចក្ដីរាយការណ៍មកថា មានករណីគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ​ដឹកអ្នកដំណើរការ​ពីរគ្រឿង ដែលនឹង​ចុះចត​នៅ​អាកាសយានដ្ឋានព្រុចសែល ប្រទេសប៊ែលហ្សិក ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់លាស់អំពី​ព័ត៌មានលម្អិតនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១១ ខែសីហា។

យន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនោះជារបស់ក្រុមហ៊ុន​អាកាសចរណ៍ Scandinavian airline SAS ដោយមួយគ្រឿង​ចេញដំណើរមកពី​ទីក្រុង Oslo ប្រទេសន័រវេស និងមួយគ្រឿងទៀតមកពី​ទីក្រុង Arlanda ប្រទេសស៊ុយអែត។ អ្នកដំណើរ​នៅលើ​យន្តហោះទាំងអស់មានសុវត្ថិភាព។

សេចក្ដីរាយការណ៍ទាក់ទងនឹងករណីបំផ្ទុះគ្រាប់បែកនៅលើយន្តហោះដឹកអ្នកដំណើរទាំងពីរគ្រឿងនេះ ត្រូវបាន​ផ្ដើមចេញពី​ការ​បង្ហោះសារនៅលើបណ្ដាញសង្គម Twitter ហើយក្រោយមកមន្ត្រីអាកាសចរណ៍ ដែលគ្រប់គ្រងជើងហោះហើរ ក៏បាន​ជូន​ដំណើរដល់យន្តហោះទាំងពីរ នៅមុនពេលចុះចតប្រមាណ ២០នាទី។

អ្នកនាំពាក្យរបស់ប៉ូលិសអាកាសចរណ៍ បានឲ្យដឹងថា ក្រោយពីចុះចតនៅលើយន្តហោះទាំងពីរគ្រឿងនោះ ពុំមាន​គ្រាប់បែក​នោះទេ ហើយនៅពេលនេះ ក្រុមជំនាញកំពុងតែធ្វើការស៊ើបអង្កេត៕





ប្រភព ៖ ស៊ីអិនអិន

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Hong Kong Cathay Pacific London Baby