CamNews

តារា 

តារាប្រុសស្រីទាំង ២ ដួងនេះមានមុខមាត់ដូចកូនភ្លោះ អ្វីដែលពិសេសគឺថែមទាំងជាប្តីប្រពន្ធនឹងគ្នាទៀត

ព័ត៌មានកំសាន្ត ៖ តើអ្នកដឹងទេដថា មានប្តីប្រព័ន្ធល្បីឈ្មោះមួយគូបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ អ្វីដែលពិសេសជាងនេះ ពួកគេទាំង ២ ពិតជាមានមុខមាត់ដូចកូនភ្លោះយ៉ាងចឹង ។ 

លោក Philip ​បានបង្ហោះរូបមួយសន្លឹកនៅលើគណនី Instagram របស់គាត់ជាមួយនឹងប្រពន្ធរបស់គាត់គឺ Myolie ដោយការតុបតែងដូចគ្នា បេះបិតកាន់ ដោយពាក់មួកកាតឹប ពាក់វែនតា និងស្នាមញញឹម មានលក្ខណៈដូចគ្នាទាំងស្រុងតែម្តង ។ 



លោក Philip ថែមទាំងបានសរសេរពាក្យប៉ុន្មានម៉ាត់ ភ្ជាប់ជាមួយនិងរូបថតនោះដោយ សរសេរថា ទីបំផុតប្រពន្ធរបស់ខ្ញុំត្រលប់មកវិញ ហើយនាងថែមទាំងចំអិនអាហារពេលល្ងាចនៅយប់នេះថែមទៀតផង​ ។ 

គាត់បានបន្ថែមទៀតថា មានក្រុមអ្នកគាំទ្រជាច្រើនបានគត់សម្គាល់ឃើញថា លោកនិង ប្រពន្ធរបស់ពិតជាមានមុខមាត់ដូចលោកយ៉ាងចឹង​ហើយលោក ក៍បានគិតដូចជាអ្នកគាំទ្ររបស់លោកដែរ ហើយរឿងនេះពិតជារឿងដែលអស្ចារ្យខ្លាំងណាស់​សម្រាប់ប្តីប្រពន្ធមួយគូនេះ ៕



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop