CamNews

ព័ត៌មានអន្តរជាតិ 

ប្រកាសអាសន្ន​ រលក្សយក្សស៊ូណាមិ ក្រោយរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅប្រទេសប្រជុំកោះហ្វីជី

(វ៉ានូអាទូ)៖ មជ្ឈមណ្ឌល​​រលកយក្សស៊ូណាមិនៅតំបន់​ប៉ាស៊ីហ្វិក (PTWC) បានចេញសេចក្ដីព្រមានជាផ្លូវការមួយ ថា​អាច​នឹងកើតមានរលកយក្សស៊ូណាមិ បន្ទាប់ពីកើតមានករណីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ នៅ​ប្រទេសប្រជុំកោះ ហ្វីជី (Fiji)។ ការព្រមានអំពីរលកយក្សស៊ូណាមិនេះមានចម្ងាយ១០០០គីឡូម៉ែត្រ។

នៅមុននេះបន្តិច មានសេចក្ដីរាយការណ៍មកថា មានករណីរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ មួយបានកើតឡើងនៅភាគខាងត្បូងក នៃកោះ ហ្វីជី ដែលស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ប៉ុន្តែនៅមិនទាន់​មាន​សេចក្ដីរាយការណ៍ផ្សេងៗទាក់ទិននឹងផលប៉ះពាល់ ឬខូចខាតនោះទេ៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Japan Earthquake Tokyo Asia Asean Int news Hot news