CamNews

តារា 

ទីបំផុតនាង Chompoo បង្ហាញមុខកូនប្រុសភ្លោះ ដែលជាស្នងមរតករាប់លានហើយ ច្រមុះស្រួចណាស់

កំសាន្ត ៖ កូនប្រុសភ្លោះទាំង ២ របស់តារាសម្តែងថៃ នាង Chompoo Araya និងស្វាមីសេដ្ឋីគឺ លោក Nott Witsarut Rungsisingpipat មានឈ្មោះថា Thunder និង Storm ដែលមហាជនស្គាល់ថាជាអ្នកស្នងមរតករាប់លាន ទើបចាប់កំណើតម្សិលមិញនេះ ពេលនេះអ្នកម្តាយល្បីឈ្មោះមួយរូបនេះ បង្ហាញមុខកូនប្រុសរបស់ខ្លួនជាសាធារណៈហើយ ។ 

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា Thunder កើតមកមានទម្ងន់ ២,៦៦ គីឡូក្រាម ហើយ Storm មានទម្ងន់ខ្លួន ២,៥៦ គីឡូក្រាម ។ 

Thunder និង Storm ត្រូវ Fans ជាច្រើនកោតសរសើរថា អ្នកទាំងពីរមើលទៅមានច្រមុះស្រួចស្អាត ទោះជាទើបតែចាប់កំណើតបានត្រឹមមួយថ្ងៃក៏ដោយក្តី ។ គួរបញ្ជាក់ឲ្យដឹងទៀតថា តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះ នឹងធ្វើសន្និសិទ្ធកាសែត ព្រមទាំងការបើកបង្ហាញមុខកូនប្រុសភ្លោះទាំងពីររបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី ៩ ខែកញ្ញា វេលាម៉ោង៣រសៀល នៅក្នុងមន្ទីរពេទ្យដែលនាងបានសម្រាលកូន ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat