CamNews

តន្រ្តី 

ក្រុមចំរៀងស្រី កូរ៉េមួយក្រុម ត្រូវបានគេរិះគន់ ដោយសារសិចស៊ីហួសហេតុ ដើម្បីទាក់ភាពល្បីល្បាញ (មានវីដេអូ)

ក្នុងដើមឆ្នាំ ២០១៤ នេះគេ សង្កេតឃើញថា ពិភព KPOP ត្រូវបាន ក្រុមចំរៀងស្រីៗ ជាច្រើនក្រុម លេចមុខមក ជាមួយនិង ស្ទីលបែបសិចស៊ីក្តៅៗ ដើម្បីទាក់ ភាពល្បីល្បាញ ។ ថ្មីៗនេះ មាននារី មួយ ក្រុមទៀតហើយ ដែលចេញមក ដែលលើកនេះ គឺសិចស៊ីជាង ក្រុមមុនៗទៀត ដែលធ្វើឲ្យ ទស្សនិកជន រិះគន់យ៉ាង ចាស់ដៃ ។

STELLAR Criticized for Using Sexually Suggestive Marketing Tactics

នៅថ្ងៃទី ១៣ មករា ក្រុមចំរៀងនារីមួយ ឈ្មោះថា STELLAR ត្រូវបានខាង ផលិតកម្មរបស់គេបើក គណនី Facebook មួយដើម្បី ផ្សព្វផ្សាយក្រុមនេះ ។ ពួកគេក៏សួរ ទៅកាន់ទស្សនិកជន ថាចង់បាន បទរបៀបណា ហើយពួកគេ សន្យាថា នឹងថតបែបសិចស៊ី ។ នៅថ្ងៃទី ៤ កុម្ភះ Page ដដែលរបស់ STELLAR បាននិយាយទៅ កាន់ទស្សនិកជនថា បើទំព័រ របស់ពួកគេ ទទួលបានការ Like ច្រើន ពួកគេនឹង ថតវីដេអូ អោយកាន់តែ​ សិចស៊ីជាងមុន ទៅទៀត ។ រំលងបាន ២ ថ្ងៃគាត់ យើងក៏បាន ដំណឹងថា ក្រុមពួកនាង ជិតចេញបទថ្មីហើយ ជាមួយនិង រូបថតមួយចំនួន សំរាប់ផ្សព្វផ្សាយ ។ រូប ទាំងនោះ គឺសុទ្ធតែ ស្លៀកពាក់សិចស៊ី បញ្ចេញសាច់ បញ្ចេញសុដន់ ដែលធ្វើអោយ ទស្សនិកជន បញ្ចេញនូវ ផលអវិជ្ជមាន ជាច្រើន ។ ទស្សនិកជន អាចទស្សនា វីដេអូ ខាងក្រោមនេះបាន ដើម្បី វិនិច្ឆ័យ ទាំងអស់គ្នាថា វីដេអូនេះ ពិតជាសិចស៊ី ហួសហេតុណាស់ មែនទេ? 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ soompi 


Tags: kpop idol bands group singer stellar