CamNews

កីឡាអន្តរជាតិ 

Premier League រដូវកាល ២០១៤-២០១៥ ថ្លៃដើម កើនដល់កំពូល ៦៤៧ លានផោន

ព័ត៌មានកីឡា​​ ៖យោងតាមការការបង្ហាញរបស់ camnews កន្លងមកធ្លាប់បញ្ជាក់ហើយថា រដូវកាល ​​Premier League ២០១៤-២០១៥  នឹង ត្រូវធ្វើ ​ឡើងនៅថ្ងៃ  សៅរ៍ ទី ១៦ ខែ  សីហា ឆ្នាំ ២០១៤ នេះ ដោយស្របទៅតាមរបាយការណ៍ចំណាយ សម្រាប់រដូវក្ដៅក្នុង league  កំពូលរបស់អង់គ្លេសនេះ ។​ក្នុងរដូវកាលថ្មីរបស់ Premier League នេះមានសមាសភាព ក្រុមជើងខ្លាំង  ចំនួន ២០ ក្រុមចូល​​ រួម​ប្រកួត   ។  ហើយមិនត្រឹមតែប៉ុណ្ណោះ ទិន្ន័យ ដែលទទួល  បាន​ពី ការវិនិយោគទុន​ពីក្រុមទាំង​អស់​គឺ មាន​ចំនួន​ ៦៤៧ លានផោន ច្រើនជាង រដូវកាលកន្លង  មកចំនួន ១៧  លាន ផោន ។​ របាយការ​ណ៍ នេះ ​​អ្នក​ជំ​នាញ  ជឿជាក់ថា   អាចនឹងឈាន ទៅដល់ចំនួន ១០០០ លានផោន​សម្រាប់ការ​វិនិយោគ​ទុននេះ  ។​ សម្រាប់ការចាប់ផ្ដើមបើកទ្វារដំបូងរដូវកាល  Premier League នេះ  គឺមានជំនួបគ្នារវាង Swansea នឹង Manchester United  ដែលក្រុមនេះទើបតែទទួលការដឹកនាំពីអ្នកគ្រប់គ្រងថ្មី​គឺលោក Louis van Gaal បន្ដពីលោក David Moyes។

- អាន ៖ ជំនួបក្រុមបាល់ទាត់ក្នុងរដូវកាល Premier League ២០១៤ នៅថ្ងៃទី ១៦ សីហា

 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Premier League 2014-15