តារាថៃ ៖ ក្រោយពីការពិតត្រូវបានទម្លាយថា នាង Bella ranee និងលោក James Jirayu មិនមែនជាសង្សារនឹងគ្នា ស្រាប់តែធ្វើឲ្យក្រុមអ្នកគាំទ្រមួយចំនួនធំ រួមទាំង Fans នៅក្នុងប្រទេសកម្ពុជាផងដែរ មានការអាក់អន់ស្រពោនចិត្ត និងខកបំណងយ៉ាងខ្លាំងដែល Idol ទាំង ២ របស់ពួកគេមិនបានក្លាយជាសង្សារនឹងគ្នា ព្រោះអីនាង Bella ranee មានម្ចាស់ចិត្តរួចទៅហើយ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា សង្សារបណ្តូលចិត្តរបស់នាង Bella ranee គឺតារាសម្តែងវ័យ ៣១ ឆ្នាំ លោក Weir Sukollawat ដែលបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរណាស់មកហើយ រីឯលោក James Jirayu ដែល Fans តែងតែរំពឹងមករហូតថា អ្នកទាំង ២ អាចនឹងក្លាយជាសង្សារយ៉ាងពិតប្រាកដ ប៉ុន្តែការពិតមិនអាចទេ ព្រោះគ្រាន់តែជាតារារួមអាជីពតែប៉ុណ្ណោះទេ ។
គួរបញ្ជាក់ឲ្យដឹងថា ប្រសិនបើយើងលើកយកមកនិយាយអំពីពាក្យសម្តីរបស់នាង Bella ranee ដែលធ្លាប់បាននិយាយកាលពីឆ្នាំ ២០១៤ បានឲ្យដឹងថា នាង Bella ចង់រៀបការជាមួយនឹងសង្សារបណ្តូលចិត្តក្នុងរយៈពេល ៣ ឆ្នាំខាងមុខ គិតតាំងពីឆ្នាំ ២០១៤ មកទល់ពេលនេះ ។ ដូច្នេះបើចង់ដឹងច្បាស់សូមរង់ចាំមើលរយៈពេល ១ ឆ្នាំទៅមុខទៀតថា នាងពិតជារៀបជាមួយនិង លោក Weir Sukollawat មែន ឬ អត់ ៕
-ចុចអាន ៖ ការពិតរបស់សន្តិសុខសង្ហាជាងគេនៅសិង្ហបុរី ដែលមានឈ្មោះថា Lee minwei ត្រូវបានទម្លាយបាត់!!
-ចុចអាន ៖ រឿងដ៍សែនសោកស្តាយចំពោះ Fans របស់នាង Bella និង James jirayu
ដោយ ៖ គន្ធា
ប្រភព ៖ daily