CamNews

ព័ត៌មានអន្តរជាតិ 

នាវា​មុជ​ទឹក ថា​មពល​នុយ​ក្លេ​អ៊ែរ របស់អាមេរិក បាន​បង្ហាញ​វត្ត​មាន​ជា​លើក​ដំបូង​នៅ ​កូរ៉េ​ខាងត្បួង

(សេអ៊ូល)៖ នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ​ របស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់​កំពង់ផែ Busan នៃ​​ប្រទេស​កូរ៉េខាង​ត្បួង ដែលវត្តមាន​នៃ​នាវាមុជ​ទឹកនេះ គឺអាមេរិក ចង់បង្ហាញពីឥទ្ធិពលរបស់ខ្លួន នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានយ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា។

នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ​របស់សហរដ្ឋអាមេរិក ឈ្មោះ USS Mississippi បានមកដល់ប្រទេសកូរ៉េ​ខាងត្បួង ជាលើកដំបូង ជាមួយនឹងសហនា​វិក ១៤១នាក់ ដោយគោលបំណង នៃការបង្ហាញ​ខ្លួន​​នៅកូរ៉េខាងត្បួងនេះ គឺ​ដើម្បី​ចូលរួម​ នៅក្នុងសកម្មភាពមួយចំនួន ក្នុងគោល​ដៅសន្ដិសុខ​ក្នុងតំបន់ ។ នេះបើយោង​តាម​សេចក្ដីថ្លែងការណ៍ របស់ក្រុមយោធា Group Seven។​



ការមកដល់របស់នាវា USS Mississippi​ ត្រូវបានធ្វើឡើង ត្រឹមរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់​ពី​អាមេរិក បានច​ល័តយន្តហោះ​ទម្លាក់​គ្រាប់​បែក B-52 និងយន្តហោះ​ចម្បាំង F-22 មកកាន់កូរ៉េខាងត្បូង កាល​ពីខែមករា និងកុម្ភៈ។

បើតាមប្រភពព័ត៌មាន ក្រៅផ្លូវការ នាវាមុជទឹក USS Mississippi នឹងចូលរួមក្នុងសមយុទ្ធ ជាមួយយោធាកូរ៉េខាងត្បូង ក្នុងអំឡុងពេលស្នាក់នៅ​ក្នុងប្រទេសនេះ។ នា​វាមុជ​ទឹកនេះ មានទម្ងន់​ប្រហែល ៧០០០តោន និងផ្តល់ការគាំទ្រ ក្នុងអំឡុងពេលប្រតិបត្តិការ ប្រឆាំងនៅលើផ្ទៃដី និងប្រឆាំង​នាវា​មុជទឹក៕


ប្រភព ៖ យ៉ុនហាប់ 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Seoul South korea North korea US