CamNews

តារា 

ក្រលេកមើល តារាសំដែងបុរស របស់ចិនទាំង ៥ ដែលនៅក្មេងស្អាត ក្នុងវ័យ ៤០ប្លាយ

ក្នុងវិស័យ សិល្បៈចិន ត្រូវបានគេ ទទួលស្គាល់ថា​ តារារបស់ពួកគេ ពូកែថែរក្សា សម្ផស្សនិង សាច់ ចាំល្អណាស់ បើទោះបីជា ពួកគេ មានអាយុច្រើន ក៏ដោយ ហើយពួកគេ ទាំងនោះមាន ជាភាគតិច ណាស់ដែល វះកាត់ កែសម្ផស្ស ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាតារា សំដែងប្រុស ទាំង ៥ ដែលមាន សាច់ចាំ នៅក្មេងស្រស់សង្ហា បើទោះបីជា ពួកគេ ស្ថិតក្នុងវ័យ ៤០ ប្លាយក៏ដោយ ៖ 


១. Jimmy កើតនៅថ្ងៃទី ១៥ តុលា ១៩៧៤ នៅតៃវ៉ាន់ ។ សព្វថ្ងៃ Jimmy រស់នៅជាមួយ ភរិយានិង កូនប្រុសម្នាក់ រួមទាំង អាជីពដ៏ល្អប្រសើរ ។

Top 5 Chinese Language male beauty though still pretty young in his forties 2

Top 5 Chinese Language male beauty though still pretty young in his forties 4

២. Wallace Chung កើនៅថ្ងៃទី ៣០ វិច្ឆិកា ១៩៧៤ នៅហុងកុង ។ គាត់ចាប់ផ្តើម សំដែងមាន មុខ​មាត់ នៅក្នុងឆ្នាំ ១៩៩៣ នៅក្នុងរឿង " Young Tiger " របស់ទូរទស្សន៍ TVB ។ Wallace ត្រូវបាន ទស្សនិកជន កោតសរសើរ ថាមានចរិត ខុសប្លែកពី តារាផ្សេងៗទៀត ព្រោះគាត់ មិនចូលចិត្តដើរ លេងផឹកស៊ី នោះទេ ក្រៅពីនោះ គាត់ចូលចិត្តហូបបួស ច្រើន ដូចនេះហើយ ទើបសម្រស់នៅតែ ស្រស់សង្ហា ។

Top 5 Chinese Language male beauty though still pretty young in his forties 5

Top 5 Chinese Language male beauty though still pretty young at the age of forty eight
៣. Liu Kai Wei កើតនៅថ្ងៃទី ១៣ តុលា ១៩៧៤ នៅ ហុងកុង ។ គាត់ចាប់ផ្តើម អាជីពឆ្នាំ ១៩៩៥ ហើយសព្វថ្ងៃ គាត់មានភរិយា ជាអ្នកសិល្បៈដូចគ្នា គឺអ្នកនាង Yang Mi ។

Top 5 Chinese Language male beauty though still pretty young in his forties 11

Top 5 Chinese Language male beauty though still pretty young in his forties 14

៤. Louis Koo កើតនៅថ្ងៃទី ២១ តុលា ១៩៧០ នៅ ហុងកុង ។ Koo ត្រូវបាន គេស្គាល់ថា ជាតារា សំដែងស្នូល មួយប្រចាំទូរទស្សន៍ TVB ។ សព្វថ្ងៃ គាត់មិនទាន់ រៀបការនៅឡើយទេ ។

Top 5 Chinese Language male beauty though still pretty young in his forties 16

Top 5 Chinese Language male beauty though still pretty young in his forties 15

៥. Alec Su កើតនៅថ្ងៃទី ១១ កញ្ញា ១៩៧៣ នៅ តៃប៉ិ ។ Alec ចាប់ផ្តើមល្បីខ្លាំង បន្ទាប់ពីសំដែង រឿងភាគ " ព្រះនាងយេយេ "  ។ សព្វថ្ងៃគាត់ មិនទាន់មាន គ្រួសារឬមិត្តស្រីទេ ៕

Top 5 Chinese Language male beauty though still pretty young in his forties 19

Top 5 Chinese Language male beauty though still pretty young in his forties 22


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star actor singer chinese taiwan hong kong jimmy alec wallace lui kai wei koo