CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ទទូចអង្គការសហប្រជាជាតិ ឲ្យថ្កោលទោស កូរ៉េខាងត្បូង-អាមេរិក ព្រោះតែទម្លាប់មួយនេះ

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍ RIA Novosti ចុះផ្សាយអោយដឹងថា ដោយយោងតាមលិខិតបេសកជនកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ Ja Song-nam ផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres នៅថ្ងៃពុធនេះឲ្យដឹងថា កូរ៉េខាងជើង បានអំពាវនាវ ទៅកាន់ អង្គការសហប្រជាជាតិ ឲ្យធ្វើការថ្កោលទោសទៅលើ សមយុទ្ធយោធារួមគ្នា រវាងកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក ខណៈពេលដែលពួកគេ (កូរ៉េខាងត្បូង-អាមេរិក) បង្កើតនូវភាពតានតឹង នៅឧប ទ្វីបកូរ៉េ ដែលជាការគម្រាមគំហែង ដល់សន្តិសុខ និងសន្តិភាពពិភពលោក ។ 



សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា លិខិតនោះ គឺបានលើកឡើងពីមាត្រាទី ៩៩នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ដែលបានផ្តល់សិទ្ធដល់ប្រធានអង្គការសហប្រជាជាតិ ក្នុងការទាញយកការយក ចិត្តទុកដាក់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ទៅលើបញ្ហាខាងលើ ដែលលោកមានជំនឿជាក់ឲ្យ ដឹងថា ជាផលប៉ះពាល់ទៅលើ សន្តិសុខ និងសន្តិភាពពិភពលោក ផ្ទាល់តែម្តង ។ គួររំឮកថា កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធា Foal Eagle រួមគ្នា រយៈពេល ២ខែ ដែលបានចាប់ ផ្តើមតាំងពីថ្ងៃទី ១ មីនា ២០១៧ ដែលបានទាញយកនូវការឆ្លើយតបទាំងកម្រោល ពីសំណាក់ ប្រទេសកូរ៉េខាងត្បូង តាមរយៈការបាញ់ម៉ីស៊ីលចំនួន ៤ ចូលទៅកាន់ ឈូងសមុទ្រ ប្រទេសជប៉ុន នៅថ្ងៃទី ៦ មីនា កន្លងទៅនេះ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: North korea South korea Kim Jong Un Kim jong nam