CamNews

ព័ត៌មានអន្តរជាតិ 

អន្តរជាតិ ភ្ញាក់ផ្អើលនឹង ការលួចបាញ់ គ្រាប់រ៉ូកែត របស់កូរ៉េខាងជើង

យោងតាមព័ត៌មានពីគេហទំព័រ ស៊ីអិនអិន បានចេញផ្សាយនៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ ២០១២
នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើឲ្យសហគមន៍អន្តរជាតិ ភ្ញាក់ផ្អើលជាទីបំផុត បន្ទាប់ពីរដ្ឋ
កុម្មុយនិស្តមួយនេះ បានធ្វើការបាញ់ចេញនូវ គ្រាប់រ៉ូកែតរយៈចម្ងាយឆ្ងាយ ដែលទង្វើនេះបាន
កើតឡើងតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីខ្លួនបានប្រកាសថា នឹងពន្យាពេលរហូត ដល់
ថ្ងៃទី២៩ ខែធ្នូ នោះ។ នេះបើតាមការអះអាង ពីក្រសួងការពារជាតិកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីរបស់ មន្ត្រីជាន់ខ្ពស់កូរ៉េ ខាង
ត្បូងថា “ភ្លាមៗបន្ទាប់ពីវា បានបាញ់ចេញនោះ ប្រព័ន្ធរ៉ាដា អាជីស នៅសមុទ្រលឿង បានចាប់
យកនូវការបំលាស់ទីនោះ។” សារព័ត៌មានខាងលើនេះ ក៏បានលើកឡើងដែរថា បន្ទាប់ពី ការបាញ់
នោះភ្លាមៗ លោកប្រធានាធីបតីកូរ៉េខាងត្បូង លី ម្យុងបាក់ បានបញ្ជាឲ្យមានការកោះប្រជុំ ផ្នែក
មន្ត្រីសន្តិសុខជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹង កូរ៉េខាងជើង។

ដោយឡែកមន្ត្រី រដ្ឋាភិបាលជប៉ុន បានប្រាប់សារព័ត៌មាន ស៊ីអិនអិន តាមទូរស័ព្ទថា កូរ៉េខាង
ជើងបានបាញ់ គ្រាប់រ៉ូកែតនៅវេលា ម៉ោង ៩ និង ៤៩ នាទីព្រឹកថ្ងៃពុធ នេះ ម៉ោងនៅ ក្នុងតំបន់
ដោយគ្រាប់រ៉ូកែតនោះ បានហោះកាត់ កោះអូគីណាវ៉ា ដែលជាទឹកដីរបស់ប្រទេស ជប៉ុន។ មិន
មានការ បាញ់ទម្លាក់ណាមួយ ត្រូវបានធ្វើឡើងដូចការ គ្រោងទុករបស់ប្រទេស ជប៉ុននោះទេ
ព្រោះប្រហែលជាមិនបាន ត្រៀមទុកមុនក៏ថាបាន។

បើតាមការបញ្ជាក់បន្ថែមទៀត ពីមន្ត្រីជប៉ុន បានឲ្យដឹងថា នេះជាការបាញ់រ៉ូកែត តំណាក់កាលទី១
ក្នុងចំណោមបីដំណាក់កាល របស់កូរ៉េខាងជើង ដោយវាបានទទួលបរាជ័យហើយ នៅវេលា ម៉ោង
១០ និង ០១ នាទីម៉ោងនៅក្នុងតំបន់ ហើយបំណែកគ្រាប់បានធ្លាក់ទៅក្នុងដែនសមុទ្រ ក្បែរប្រទេស
ហ្វីលីពីន។ គេនឹងរង់ចាំមើលប្រតិកម្ម របស់អាមេរិក និង អន្តរជាតិ ចំពោះការបាញ់គ្រាប់រ៉ូកែត របស់
កូរ៉េខាងជើងនេះ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ