CamNews

តារា 

ទេព បូព្រឹក្ស ត្រូវ​នារី​ម្នាក់​ចេញ​វី​ដេ​អូ​ ការពារ​កិត្តិយស​ ក្រោយ​មាន​មតិ​រិះ​គន់​កប់ៗ​មាត់ រឿង

(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ របស់ផលិតកម្មហង្សមាស កញ្ញា ទេព បូព្រឹក្ស ថ្មីៗនេះត្រូវបាន​អ្នក Troll Account ម្នាក់រិះគន់ ជេប្រមាថនាងបក់ៗមាត់ បន្ទាប់ពីឃើញរូបថត លើកជើងរបស់​នាង​ បង្ហោះនៅលើហ្វេសប៊ុក មុនពេលឡើងច្រៀង និងសម្តែងលើកឆាតន្រ្តី ដោយសរសេរភ្ជាប់ជា​មួយពាក្យថា «កំដៅសាច់ដុំមុនពេលសម្តែង»។

ប៉ុន្តែស្របពេលដែលរូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាសារធារណៈ ក៏ស្រាប់តែមានអ្នកលេងហ្វេសប៊ុក ដែលTroll Account របស់នាងម្នាក់សរសេររិះគន់ និងជេរធ្ងន់ៗថា «​លើកជើងខ្ពស់​ពេកតិចរហែកកាដួយមីតារាអាស។ ចោះតារាផ្សេងគេមិនហែក ហើយរាំខុសប្រពៃណីអ៊ីចឹងផងមេចគេល្បី»។

ក្រោយពីឃើញការរិះគន់ លើតារាស្រីកញ្ញា ទេព បូព្រឹក ដោយពាក្យសម្តីមិនសមរម្យ​ដូច្នេះ ​ថ្មី​ៗនេះគេសង្កេតឃើញនារីម្នាក់ បានចេញមុខប្រតិកម្មការពារកិត្តិយស ជំនួសសាម៉ីខ្លួន តាមរយៈវីដេអូថា «Pege Troll គេតែងបង្ហោះជាមួយរូបភាព ឬវីដេអូកាត់តដោយបញ្ចូលសំឡេង សម្រាប់​កំ​ប្លែងសើចសប្បាយប៉ុណ្ណោះ។ ប៉ុន្តែឆ្ងល់ហេតុអ្វី Pege Troll មួយចំនួនបែរជាបង្កើត ដើម្បីចាំ​តែ​បង្ករឿងទៅវិញដូចជា៖ ហែកហួរឿងតារាហ្វេសប៊ុក តារាសិល្បករខ្មែរ ក្នុងបំណងបំផ្លាញកេរ្តិ៍​ឈ្មោះពួកគេ »។

តាមរយៈវីដេអូដែលត្រូវបានបង្ហោះ ដោយម្ចាស់ Acount ឈ្មោះ KAKA KH បានលើកឡើងថា «វីដេអូនេះផ្ញើទៅTroll ទេព បូព្រឹក្ស ដែលបានComment មករិះគន់ជេប្រមាថប្អូនស្រី ទេព បូ​ព្រឹ​ក្ស រឿងថតបង្ហោះរូបលើកជើងផុតក្បាល មុនពេលឡើងសម្តែងលើឆាក»។

ចង់ដឹងថា នារីម្នាក់​នេះនិយាយបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

 

 

Posted by Fresh News Photo on Tuesday, 12 January 2016


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Tep boprek Star news local news