ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបាត់មុខយ៉ាងយូរពីវិស័យសិល្បៈ តារាចម្រៀង ពេជ្រ សូលីកា បានចេញមុខមកសារជាថ្មីជាមួយនិងមុខរបបជាម្ចាស់ហាងមួយដែលមានឈ្មោះថា "Bay Ounouk" ហើយនៅក្នុងនោះក៏មានអាយុល្បីៗជាច្រើនរូបទៀតដែរ ទៅទទួលទានអាហារនៅទីនោះ។
នៅក្នុងនោះយើងក៏ឃើញមានវត្តមានមិត្តជិតដិតរបស់តារាចម្រៀង ពេជ្រ សូលីកា ដែរ គឺកំពូលតារាចម្រៀងល្បីឈ្មោះមួយដួងប្រចាំផលិតកម្ម ហង្ស មាស គឺកញ្ញា ទេព បូព្រឹក ដែលជាតារាល្បីម្នាក់ចូលចិត្តតុបតែងខ្លួនបែបស្ទាយកូរ៉េ និងមានជំនាញក្នុងការបញ្ចេញក្បាច់រាំឡូយៗផងដែរ ។
កញ្ញា ទេព បូព្រឹក ត្រូវបានគេសង្កេតឃើញថា រូបនាងហាក់បីដូចជាធ្វើឲ្យ ពេជ្រ សូលីកា មានអារម្មណ៍កក់ក្តៅដោយសារតែនាងបានស្តែងឲ្យឃើញនូវសេចក្តីស្រលាញ់របស់ខ្លួនចំពោះមិត្តភក្តិ ។ គួរបញ្ជាក់ឲ្យដឹងថា នេះមិនមែនជាលើកទី ១ ទេដែល ទេព បូព្រឹក ធ្វើឲ្យ ពេជ្រ សូលីកា សប្បាយចិត្តនិងរីករាយ សូម្បីតែថ្ងៃខួបកំណើតរបស់ ពេជ្រ សូលីកា ក៏ម្ចាស់បទ "មិត្តម្នាក់នេះលួចស្រលាញ់បង" បង្កការភ្ញាក់ផ្អើលដល់ ម្ចាស់បទ "ខ្លួនឯងធ្វើបាបខ្លួនឯង" ដែរ ។ រាល់ទង្វើទាំងអស់នេះហើយបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ទេព បូព្រឹក ស្រលាញ់ ពេជ្រ សូលីកា ខ្លាំងជាតារាដទៃដល់កម្រិតណា ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG