CamNews

ប្លែកៗ 

មិនគួរឲ្យជឿ!! ប្តីប្រពន្ធវ័យ ៩៥ ឆ្នាំមួយគូ ធ្វើខួបអាពាហ៍ពិពាហ៍លើកទី ៦៤ ធ្វើឲ្យក្មេងៗសូមខ្មាស់

ព័ត៌មានកំសាន្ត ៖ ស្នេហាដ៍រ៉ូមែនទិចគ្មានថ្ងៃសាបសូន្យ របស់ប្តីប្រពន្ធវ័យចំណាស់មួយគូដែលសព្វថ្ងៃនេះពួកគាត់មានអាយុដល់ទៅ ៩៥ ឆ្នាំ ។ ហើយពួកគាត់បានធ្វើពិធីខួបអាពាហ៍ពិពាហ៍លើកទី ៦៤ របស់ពួកគាត់ ដែលមានទីតាំងស្ថិតនៅ​ Hebei ដែលជាខេត្តមួយនៅក្នុងប្រទេសចិន ។ ពួកគាត់បានថតរូបជាច្រើនដែលពោរពេញទៅដោយភាពផ្អែមល្អែម ដែលធ្វើឲ្យមនុស្សទូទៅមិនច្រណែនមិនបាន ហើយរូបថតរូបពួកគាត់ត្រូវបានគេរកឃើញតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន ក្រោយមានការបែកធ្លាយរូបថតទាំងនោះធ្វើឲ្យមានភាពល្បីល្បាយយ៉ាងខ្លាំង ។ 

គូស្នេហ៍ដ៍កម្ររកបាននេះ បានធ្វើការជ្រើសរើសយកឈុតឆាកនិងពណ៍ដែលមានភាពទាន់សម័យ និងរ៉ូមែនទិចបំផុតសម្រាប់ធ្វើជាផ្ទាំងខាងក្រោយនៃកន្លែងថតរូបរបស់ពួកគេ ។ ពួកគាត់ទាំង ២  បានរៀបរាប់អាពាហ៍ពិពាហ៍អស់រយៈពេល ៦៣ ឆ្នាំទៅហើយ ប៉ុន្តែស្នេហារបស់គាត់នៅតែមិនមានការស្វីតស្រពោន ដោយសារតែការអន់អោនឲ្យគ្នាទៅវិញទៅមក ដូច្នេះហើយទើបស្នេហារបស់ពួកគាត់មិនសាបសូន្យ ៕











ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ shanghaiist 


Tags: Wedding Anniversary Strange news