ព័ត៌មានកំសាន្ត ៖ តារាស្រីរូបស្រស់ Hannah Quinlivan ដែលត្រូវជាភរិយាសំណប់ចិត្តរបស់លោក Jay Chou កើតមានចិត្តសង្ស័យថា មានអ្នកលួចប្រហារដោយប្រើប្រាស់គណនី (Weibo) របស់តារាស្រីរូបស្រស់ Hannah Quinlivan កាលពីពេលថ្មីៗនេះ ។
គួរបញ្ជាក់ឲ្យដឹងថា អ្នកស្រី Hannah Quinlivan កើតមានចិត្តក្តៅក្រហាយ រហូតស្ទើរតែផ្ទុះផ្កាភ្លើង ហើយក៍បានសរសេរសារមួយឃ្លាថា "នៅទីបំផុតខ្ញុំអាចយកគណនី Weibo របស់ខ្ញុំបានមកវិញ ហើយអ្នកដែលបានលួចវាយប្រហារ Weibo របស់ខ្ញុំនោះ គឺគេប្រហែលជាអ្នកពូកែខាងកុំព្យូទ័រហើយទើបអាច Hacked គណនី Weibo របស់ខ្ញុំបាន ប៉ុន្តែគណនីមួយនឹង វាជារបស់ខ្ញុំដូច្នេះ ខ្ញុំអាចគ្រប់គ្រងវាដោយខ្លួនឯងបាន មិនចាំបាច់អ្នកឯងមកជួយប្រើវាជំនួសខ្ញុំនោះទេ ហើយក៍អ្នកអរគុណសម្រាប់ការព្រួយបារម្ភ " ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា ទោះបីជាសារប៉ុន្មានឃ្លាដែលតារាស្រី Hannah Quinlivan បានសរសេរដូចជា រួសរាយរាក់ទាក់ក៍ដោយ ប៉ុន្តែប្រជាជននៅតែគិតថា នាងនៅតែមានកំហឹងយ៉ាងខ្លាំងចំពោះអ្នកដែលបានលួច Hacked យកគណនីរបស់ Hannah Quinlivan ទៅប្រើ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop