CamNews

តារា 

តារាល្បីលោក Jay chou មានមោទនភាពខ្លាំង ក្រោយមានប្រពន្ធស្អាត ថែមទាំងគ្រប់ល័ក្ខទៀត

ព័ត៌មានកំសាន្ត ៖ តារាស្រី Hannah Quinlivan ហើយនិងកូនស្រីរបស់លោក Jay chou គឺព្រះនាងតូច Hathyaway ដែលទើបតែត្រូវបានប្រារព្ធពិធីខួបកំណើតរួចទៅហើយកាលពីពេលថ្មីៗនេះ ។

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា អ្នកស្រី Hannah Quinlivan ដែលត្រូវជាភរិយាស្របច្បាប់របស់ តារាល្បីលោក Jay chou បានច្នៃម៉ូតសម្លៀកបំពាក់ ជាលក្ខណៈរ៉ូបដ៍ស្រស់ស្អាតសម្រាប់កូនស្រីជាទីស្រលាញ់ Hathyaway ថែមទៀតងផង ។




គួរបញ្ជាក់ឲ្យដឹងថា រយៈពេល ១​សប្តាហ៍កន្លងផុតទៅនៅលើបណ្តាញសង្គមហ៊្វេសប៊ុក អ្នកនាង Hannah Quinlivan បានធ្វើការចែករំលែករូបថតមួយសន្លឹក ហើយរូបថតនោះជារូបសំពត់ខ្លីដែលកូនស្រីជាទីស្រលាញ់របស់នាង Hathyaway បានពាក់ជាប់នឹងខ្លួន ហើយកូនស្រីរបស់អ្នកស្រី Hannah Quinlivan មើលឃើញថា កាន់តែគួរឲ្យស្រលាញ់ក្រោយពីបានគ្រងឈុតដែលម្តាយជាអ្នកដោយផ្ទាល់ ។

ក្រុមអ្នកគាំទ្រ បានធ្វើការកោតសរសើរទៅកាន់អ្នកស្រី Hannah Quinlivan ថា នាងមិនត្រឹមតែជាម្តាយនិង ភរិយាម្នាក់ដែលស្រស់ស្អាតនោះទេ អ្វីដែលពិសេសនោះ គឺនាងនារីម្នាក់ដែលពូកែស្ទើរតែគ្រប់សព្វបែបយ៉ាងទៅហើយ ៕





ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ lollipop


Tags: Hannah Quinlivan Hathyaway Jay chou