CamNews

តារា 

មិនធម្មតាមែន!! Jay Chou នាំប្រពន្ធទៅលេងឆ្លងប្រទេស នាពេលវិស្សមកាល

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងល្បីជនជាតិតៃវ៉ាន់ លោក Jay Chou និងភរិយាសំណព្វចិត្តគឺអ្នកនាង Hannah Quinlivan បាននាំគ្នាទៅដំណើរកំសាន្ត ទៅកាន់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ។ 

អ្នកទាំង ២ បានចំណាយពេលវេលា ដើរលេងកំសាន្តយ៉ាងសប្បាយរីករាយបំផុតនៅក្នុងទឹកដីប្រទេសជប៉ុន ហាក់បីដូចជាផ្អែមល្អែមនឹងគ្នាខ្លាំងណាស់ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា នៅពេលដែល លោក Jay Chou និងភរិយាគឺអ្នកនាង Hannah Quinlivan បានចេញដំណើរកំសាន្តនៅឯប្រទេសជប៉ុន មានប្រជាជនជាច្រើននៅទីនោះបានឃើញអ្នកទាំង ២ ដើរជាមួយគ្នានៅតាមដងផ្លូវនៅក្នុងប្រទេសនោះ ។ 

ពួកគេបានពាក់ស្បែកជើងប៉ាតា ពណ៍មាសដូចគ្នា ស្របពេលដែលនាង Hannah Quinlivan បានដើរពីក្រោយលោក Jay Chou ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Hannah Quinlivan Jay Chou