តៃវ៉ាន់ ៖ តារាចម្រៀងល្បី លោក Jay Chou មានក្តីប្រាថ្នាដ៍ធំមួយថា នឹងបង្កើតក្រុមបាត់ទាត់ផ្ទាល់ខ្លួន ដោយយកកូនៗរបស់គាត់ទាំងអស់តែម្តង ។
លោក Jay Chou បានធ្វើសន្និសិទ្ធិកាសែតមួយនៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី ១២ ខែកញ្ញានេះ ហើយគាត់បានបង្ហើបឲ្យដឹងទៀតថា គាត់នឹងត្រូវបន្តការប្រគុំតន្រ្តីទេសចរណ៍ពិភពលោក របស់គាត់នៅក្នុងទីក្រុងហុងកុង នៅក្នុងខែមករា ឆ្នាំ ២០១៧ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal តារាចម្រៀងលើកនេះ បានប្រាប់អ្នកកាសែតថា គាត់ជូនពរឲ្យខ្លួនឯងមានកូនច្រើនជាងនេះទៀត ។
គួរបញ្ជាក់ឲ្យដឹងថា Jay Chou សព្វថ្ងៃនេះមានកូនស្រីម្នាក់ ហើយគាត់ក៏សង្ឃឹមថា នឹងមានកូនប្រុសម្នាក់ទៀត នៅឆ្នាំក្រោយនេះតែម្តង ។
ដោយយោងតាមពាក្យសម្តីរបស់លោក Jay បាននិយាយថា គាត់មានក្តីសុបន្តិថា គាត់នឹងបង្កើតកូនឲ្យបានច្រើន ហើយបង្កើតជាក្រុមបាល់ទាត់ផ្ទាល់ខ្លួនតែម្តង ។
បើនិយាយអំពីប្រពន្ធរបស់គាត់នាង Hannah Quinlivan បានិយាយថា នាង និងស្វាមីកំពុងតែមានការមមាញឹកយ៉ាងខ្លាំង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop