CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ស្រាត កាត់ក្បាល និងកាត់ខ្លួន ជាចម្រៀក ខណៈក្រុមបងធំ វៃគ្នា ផ្អើលគុកដល់ទៅ ១៤ម៉ោង

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ២៦នាក់បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការប៉ះ ទង្គិចទ្រង់ទ្រាយធំ រយៈពេលដល់ទៅ ១៤ម៉ោង នៅពន្ធនាគារមួយកន្លែង ក្នុងប្រទេសប្រេស៊ីល ។ 



ប្រភពពីមន្រ្តីប៉ូលីសក្នុងស្រុកឲ្យដឹងថា តួរលេខជនរងគ្រោះស្លាប់បាត់បង់ជីវិត ត្រូវបានកែសំរួល ដល់ទៅ៣ដងពីរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលដំបូង ខណៈរបាយការណ៍នៃ តួរលេខជនរងគ្រោះស្លាប់ចុងក្រោយនេះ កើនឡើងដល់ទៅ ២៦នាក់ ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ការប៉ះទង្គិចទ្រង់ទ្រាយធំលើកនេះ បានផ្ទុះឡើងដល់ទៅ ១៤ម៉ោង ចាប់ពី រសៀលថ្ងៃសៅរ៍ រហួត វេលាទាបភ្លឺថ្ងៃអាទិត្យ ដែលជាការប៉ះទង្គិច រវាងក្រុមបងធំដែលជាប់ពន្ធនាគារ Alcacuz ជាមួយនឹងក្រុមអន្ធពាលផ្សេងទៀត ។ 

មានការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ឆ្មាំពន្ធនាគារ ឲ្យដឹងថា​ ជនរងគ្រោះស្លាប់ក្នុងចំនោម ២៦នាក់ដែលជាទណ្ឌិតនោះមួយចំនួន ត្រូវបានកាត់ក្បាល ។ លោក Zemilton Silva អ្នកសម្រប សម្រួលប្រព័ន្ធពន្ធនាគារឲ្យដឹងថា ទណ្ឌិត ៣រូប ក្បាលរបស់ពួកគេត្រូវបានកាត់ផ្តាច់តែម្តង ។ ច្រើនជាងនេះទៅទៀត គូសបញ្ជាក់ពីក្រុមកោសល្យវិច័យឲ្យដឹងថា សាកសពជនរងគ្រោះភាគ ច្រើនត្រូវបានកាត់ផ្តាច់ក្បាល ឬក៏កាត់ខ្លួនទៅជាជម្រៀក និង បោះចោលទៅក្នុងប្រឡាយ ។ ការប៉ះទង្គិចទ្រង់ទ្រាយធំ រវាងក្រុមអន្ធពាលនៅក្នុងគុក ប្រទេសប្រេស៊ីលលើកនេះ ដែលបាន បណ្តាលឲ្យបណ្តាអ្នកជាប់ពន្ធនាគារស្លាប់ ២៦នាក់ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយទេ ថាតើមានមន្រ្តីប៉ូលីសណាមួយដែលបានទទួលរងរបួស ឬក៏យ៉ាងណា ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Brazil Prison Jailbreak Hot news