CamNews

តារា 

ដេននី ចេញមុខ ប្រតិកម្ម ព័ត៌មាន ជុំវិញ ថានាងគាំងបេះដូងស្លាប់ កាលពីយប់មិញ

(ភ្នំពេញ)៖ តារាសម្តែងស្រី និយមស្លៀកពាក់សិចស៊ី ដូចនារីអ៊ឺរ៉ុប កញ្ញា ដេននី ខ្វាន់ ថ្មីៗនេះ ​បាន​បង្ហោះការភ្ញាក់ផ្អើល ដល់ទស្សនិកជនជាច្រើន ក្រោយពីត្រូវបានជនខិល ខូចលួចចូល Heck ទៅ​ក្នុង A​cco​unt Facebook របស់នាងឈ្មោះ Choum Chann រួចសរសេរបង្ហោះ​ប្រឌិតរឿង​ថា ប្អូនស្រី​របស់ខ្លួន គឺកញ្ញា ដេននី ខ្វាន់ បានស្លាប់ដោយសារជំងឺ គាំងបេះដូង កាលពីយប់​មិញនេះ។

តាមរយៈ​សារ ដែលត្រូវបានជនមិនស្គាល់មុខ សរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកបងស្រីរបស់នាង ឈ្មោះ ឆោម ច័ន្ទ បានលើកឡើងថា «ដំណឹងមរណៈភាព !​ពេលនេះគ្រួសារខ្ញុំ កំពុងមា​នទុក្ខជាទំងន់ ដោយសារប្អូនស្រី​នាង​ខ្ញុំ ដេ​ន​នី ខ្វាន់ បានគាំងបេះដូចស្លាប់ នៅវេលាម៉ោង១០ និង​៤០ នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ដូច្នេះ សូមមិត្តជួយ Share បានឲ្យអ្នកគាំ​ទ្រ និងមិត្តប្អូនស្រីរបស់ខ្ញុំបានដឹងផង…»។ យ៉ាងណាមិញ ក្រោយពីសារនេះ ត្រូវបានផ្សព្វផ្សាយ នៅលើហ្វេប៊ុកភ្លាមៗនោះ បានបង្កការភ្ញាក់ផ្អើលដល់ទស្សនិកជនជាច្រើន ព្រោះនឹកស្មានតែជាការពិត។

ឆ្លើយតបការរឿងខាងលើនេះ កញ្ញា ដេននី ខ្វាន់ បានចេញមុខបញ្ជាក់ប្រាប់ទស្សនិកជន នៅ​លើហ្វេសប៊ុកផ្ទាល់ខ្លួនថា ​«នរណាអីក៏អាក្រក់ម្ល៉េះ? នៅសុខៗមក post ថា ខ្ញុំស្លាប់ មនុស្សអើយមនុស្ស ប្រហែលជាចង់ឲ្យខ្ញុំស្លាប់ ខ្លាំងណាស់ហើយមើលទៅ...ខ្ញុំចង់ប្រាប់ថា មនុស្សដូចខ្ញុំមិនងាយស្លាប់ទេ ព្រោះខ្ញុំមិនដែលទៅធ្វើអាក្រក់ ដាក់អ្នកណាឡើយ..! សូមមិត្តទាំងអស់កុំជឿ អាពួកឆ្កួតដែលវាច្រណែនខ្ញុំ ទើបវាខំប្រឹងសាងរឿងឡប់ៗមក..»។

ជាមួយគ្នានេះកញ្ញា ដេននី ខ្វាន់ ក៏បានបញ្ជាក់ប្រាប់Khmertalking បន្ថែមតាមទូរស័ព្ទនៅព្រឹក​ថ្ងៃនេះ​ដោយខ្ចីថា ពុំមែនជាការពិទេ ។ មានគេHeck ចូលAcount Facebook បងស្រីរបស់នាង​ដើម្បីបង្ហោះរឿងមិនល្អបែបនេះ។

ដោយឡែក នៅលើទំព័រហ្វេសប៊ុករបស់បងស្រីនាង ឈ្មោះ ឆោម ច័ន្ទ ឯណោះវិញ ក៏បានចេញមុខបកស្រាយថា «នេះមិនមែនខ្ញុំជាអ្នកបង្ហោះទេ ប្រហែលមានអ្នកចូលលេង ក្នុងអាខោន (Account) នាងខ្ញុំ នេះគឺជាមានជនខិលខួច ដែលវាច្រណែន និងមានបំណងអាក្រក់ មកលើ​ក្រុមគ្រួសារនាងខ្ញុំ
ដេននី នាងគ្មានបញ្ហាអីទេ អរគុណមិត្តគ្រប់គ្នា ដែលបារម្ភ។សូមវត្ថុ ស័កិ្តសិទ្ធ នៅលើលោក ដែលរឿងកើតទ្បើង នៅយប់សូមឲ្យ អ្នកធ្វើហ្នឹងទទួលយកទៅចុះ..»។

បងស្រីកញ្ញា ដេននី បានបន្ថែមថា «ប្អូនស្រីខ្ញុំនាងគ្មានបញ្ហាអីទេ រឿងដែលបានកើតទ្បើយ នៅយប់នេះ គឺបង្ករទ្បើងដោយជនខិលខូច និងពួកបាតសង្គម វាចូលលេងក្នុងអាខោននាងខ្ញុំ បើក​នៅ​​ក្នុ​ងអាខោនរបស់នាងខ្ញុំ វាយកទៅលេងអ្វីមិនគប្បី សូមទោសទុកជាមុនផង។ ខ្ញុំកំពុងឲ្យអ្នកជំនាញវែកមុខពួកវា មនុស្សធ្វើអំពើល្អ ទៅដល់ទីណា នៅតែមានអ្នកតាមថែ​ជានិច្ច..!»៕

- អាន ៖ ផ្អើល Facebook ស្រុកខ្មែរ ក្រោយពេល បងស្រី Denny Kwan បង្ហោះសារ ថា ដេននី ស្លាប់ ដោយសារ រោគគាំងបេះដូង.

 

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Denny Star news local news