(អាល្លឺម៉ង់)៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ នៅប្រទេសអាល្លឺម៉ង់ បានលួចយករថយន្តក្រុង ទៅបើកដឹកអ្នកដំណើរ ដែលឈររង់ចាំក្បែរចំណត គ្មាននរណាសង្ស័យឡើយ។ រឿងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានដឹងដល់ប៉ូលិស បន្ទាប់ពីអ្នកបើកបរ និងអ្នកដើរតាមផ្លូវប្រទះឃើញ អ្នកបើករថយន្តក្រុងមើលទៅក្មេងណាស់ ក៏រាយការណ៍ប្រាប់ប៉ូលិស ទើបមានការឃាត់ក្មេងប្រុសឲ្យឈប់រថយន្ត ហើយសមត្ថកិច្ចក៏ឃើញមានអ្នកដំណើរបីនាក់ កំពុងជិះលើរថយន្តក្រុងនោះផងដែរ។
បន្ទាប់ពីត្រូវឃាត់ខ្លួន ក្មេងប្រុសបានប្រាប់ប៉ូលិសថា គេមានអាយុ១១ឆ្នាំដោយនៅថ្ងៃកើតហេតុ ខ្លួនបានរក កូនសោរពីរថ្ងៃហើយមុនសម្រេចចិត្ត លួចរថយន្តក្រុងជិះលេង បានប្រហែលជាងពីរម៉ាយ ក៏ទៅឈប់នៅចំណតដឹកអ្នកដំណើរ។ មានមនុស្សបីនាក់ឡើងជិះរថយន្ត ដោយមិនខ្វល់ថា អ្នកបើកមើលទៅមុខក្មេងឡើយ ព្រោះតែចង់ប្រញាប់ទៅ ចាត់ទុកថា សំណាងហើយដែលគ្មានមនុស្សរងគ្រោះ ដោយសារការបើកបររបស់ក្មេងប្រុសរូបនេះ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង