ថៃ ៖ ដោយសាររៀងរាល់ឆ្នាំ គូស្នេហ៍មួយគូនេះតែងតែប្រារព្ធពិធីខួបកំណើតជាមួយគ្នាយ៉ាងផ្អែមល្អែម ដោយឆ្នាំខ្លះប្រារព្ធពិធីនៅទីក្រុងបាំងកក និងឆ្នាំខ្លះទៀតប្រារព្ធពិធីនៅតាមបណ្តាខេត្ត ដោយឆ្លៀតពេលទំនេរពីការងារ ដើម្បីជួបជុំគ្នាសាងភាពផ្អែមល្អែម ។
ជាការពិតណាស់ នៅក្នុងឆ្នាំនេះ លោក Mark prin មានអារម្មណ៍ថា ឯកោរក្នុងថ្ងៃគំរប់ខួបស្នេហ៍ ៥ ឆ្នាំព្រោះនាង Kimberly ដែលជាមិត្តស្រីរបស់លោក មមាញឹកជាមួយនិងការងារនៅឯក្រៅប្រទេស ។
តែទោះបីជានៅឆ្ងាយពីគ្នាក្នុងថ្ងៃពិសេសក៏ដោយ ប៉ុន្តែហ្វេនជឿជាក់ថា នៅពេលដែលមិត្តស្រីត្រលប់មកប្រទេសថៃ លោក Mark prin នឹងប្រារព្ធពិធីគំរប់ខួបស្នេហ៍ ៥ ឆ្នាំជាមួយគ្នា យ៉ាងផ្អែមល្អែមដូចរាល់ឆ្នាំចឹង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook