CamNews

តារា 

នាង Chompoo កំពុងធ្វើឲ្យអ្នកគាំទ្រមានចម្ងល់រឿងមួយ ក្រោយពពោះបានជាង ៩ សប្តាហ៍!

ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Chompoo araya បានបង្ហោះរូបថតនៅលើគណនី instagram ផ្ទាល់របស់នាង ហើយគេសង្កេតឃើញថា ស្បែកនិងរូបរាងកាយរបស់ហាក់បីដូចជាស្រអាប់ជាងមុន បន្ទាប់ពីពពោះទើបតែ ៩ សប្តាហ៍ ឬ អាចនិយាយបានថា ប្រហែលជាជាង ២​ខែ ។ 

ប៉ុន្តែអ្វីដែលនាង Chompoo កំពុងធ្វើឲ្យអ្នកគាំទ្រមានចម្ងល់នោះក្រោយពពោះបានជាង ៩ សប្តាហ៍ ហើយតែពោះរបស់នាង ហាក់នៅស្លឹមនិងមិនបានលេចឡើងឲ្យឃើញថានាងកំពុងតែពពោះទាល់តែសោះ ហើយក៏គ្មានអ្នកជឿដែរប្រសិនបើនាងមិនបានប្រាប់ថា ខ្លួនកំពុងតែមានផ្ទៃពោះ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី ១៣ ខែកុម្ភៈ តារាថៃរូបនេះបានទៅមន្ទីរពេទ្យជាថ្មីម្តងទៀត ដើម្បីពិនិត្យសុខភាពព្រមទាំង ចង់ដឹងថាក្មេងនៅក្នុងផ្ទៃកំពុងតែធំធាត់បានយ៉ាងល្អដែរ​ ឬ ទេ ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Chompoo araya