CamNews

តារា 

នាង Chalida Vijitvongthong ត្រូវមិត្តប្រុសរួមដៃគ្នាជាមួយមិត្តភក្កិ ដើម្បីធ្វើ...

ព័ត៌មានកំសាន្ត ៖ តារាស្រីដែលតែងតែត្រូវបានគេដឹងថា ជានារីម្នាក់ដែលកាចឆ្នាស់នៅក្នុងសាច់រឿងនីមួយៗ ហើយស្ទើរតែគ្រប់រឿងតែម្តងដែលនាងត្រូវបានគេតម្រូវឲ្យដើរជាតួកាច ប៉ុន្តែជាលក្ខណៈគួរឲ្យស្រលាញ់ ។ 

តារាស្រី Chalida Vijitvongthong ការពិតទៅគឺជានារីម្នាក់ដែលស្លូតប្លូត ប៉ុន្តែគ្រាន់តែអ្នកនិពន្ធ ចេះតែតម្រូវឲ្យនាង​សម្តែងជាតួកាចឆ្នាស់ ព្រោះនាងពូកែសម្តែងនូវអត្តចរិកបែបនេះ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ gossipstar ​បានឲ្យដឹងថា តារាស្រី Chalida Vijitvongthong ទើបតែត្រូវបានមិត្តប្រុសរបស់នាង

រួមដៃគ្នាជាមួយមិត្តដើម្បីធ្វើពិធីខួបកំណើតឲ្យនាង កាលពីថ្ងៃទី ៧ ខែសីហានេះ ។

គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Chalida Vijitvongthong ស្ថិតនៅក្នុងអាយុ ២៣ ឆ្នាំ ហើយនៅក្នុងពិធីខួបកំណើតលើកនេះ ហើយនាងពិតជាមានការភ្ញាក់ផ្អើល នឹងរំភើបចិត្តយ៉ាងខ្លាំងក្រោយពីត្រូវមនុស្សជាទីស្រលាញ់ និងមិត្តភក្កិប្រារព្ធពិធីពិសេសនេះឡើយសម្រាប់ខ្លួន ។ 

ថ្វីត្បិតតែ Chalida Vijitvongthong មានអាយុដល់ទៅ ២៣ ឆ្នាំពិតមែន ប៉ុន្តែសម្រស់របស់នាង ហាក់បីដូូចជានៅក្មេងជាងវ័យដដែល មិនមែនការប្រែប្រួលអ្វីទាល់តែសោះតែម្តង ៕













ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar