ព័ត៌មានកំសាន្ត ៖ តារាស្រី Chalida Vijitvongthong ក្រោយពីត្រូវមិត្តប្រុសរបស់ខ្លួន រួមដៃគ្នាជាមួយមិត្តដើម្បីធ្វើពិធីខួបកំណើតឲ្យនាង កាលពីថ្ងៃទី ៧ ខែសីហានេះមក ក៏បានបែកធ្លាយដំណឹងថ្មីមួយទៀតថា នាងត្រូវមិត្តប្រុសទិញផ្ទះថ្មីមួយដែលមានតម្លៃ ២០ លាន ទុកជាកាដូថ្ងៃខួបកំណើតថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា តារាស្រី Chalida Vijitvongthong នៅក្នុងឆ្នាំនេះ មានអាយុ ២៣ ឆ្នាំទៅហើយ ប៉ុន្តែសម្រស់ហាក់បីដូចជានៅក្មេងនៅឡើយទេ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បានឲ្យដឹងថា មិត្តប្រុសរបស់ តារាស្រី Chalida បានចំណាយលុយដល់ទៅ ២០ លានបាត ហើយបើគិតជាដុល្លារមានតម្លៃជាង ៥៧ មឺុនឯណោះ ដើម្បីទិញផ្ទះថ្មីសម្រាប់នាង និងក្រុមគ្រួសារទុកជាកាដូថ្ងៃកំណើត នៅក្នុងឆ្នាំនេះ ។
អាចនិយាយបានថា មិត្តប្រុសរបស់ តារាស្រី Chalida គឺជាមនុស្សប្រុសម្នាក់ដែល ស្រលាញ់យោគយល់ទុកធុរៈមិត្តស្រីរបស់ខ្លួនជានិច្ច ហើយមិនថា Chalida ស្ថិតនៅក្នុងសភាពបែបណាក៍ដោយ លោកតែងតែនៅក្បែរនឹងលើកទឹកចិត្តនាងរហូត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook