CamNews

តារា 

នាង Mint លើកនេះធ្វើខួបកំណើតឲ្យមិត្តប្រុសដើម្បី....

តារាថៃ ៖ តារាស្រីវ័យ ២៣ ឆ្នាំ នាង Chalida Vijitvongthong ហៅ mint លើកនេះបានធ្វើខួបកំណើតឲ្យមិត្តដែលមានវ័យ ២៦ ឆ្នាំឈានចូលវ័យ ២៧ ឆ្នាំ​ កាលពីថ្ងៃទី ១១ ខែកញ្ញានេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង mint ត្រូវបានមិត្តភក្តិរួមដៃគ្នាជាមួយមិត្តប្រុសដើម្បីធ្វើពិធីខួបកំណើតឲ្យនាង កាលពីថ្ងៃទី ៧ ខែសីហានេះ ដូច្នេះហើយទើបលើកនេះ នាងបានសម្រេចចិត្តធ្វើពិធីខួបកំណើតមួយសម្រាប់មិត្តប្រុសវិញ និងចង់បញ្ជាក់ក្តីស្រលាញ់ដែលខ្លួនមានចំពោះសង្សារផងដែរ ។ 

ហើយនៅក្នុងពិធីខួបកំណើតមិត្តប្រុសរូបសង្ហារបស់នាង mint នេះមានសុទ្ធតែក្មេងៗជាអ្នកចូលរួមតែម្តង ដើម្បីឲ្យមិត្តប្រុសរបស់នាង មានការភ្ញាក់ផ្អើលរហូតនឹកស្មានមិនដល់ ៕

-ចុចអាន ៖ នាង Chalida Vijitvongthong ត្រូវមិត្តប្រុសរួមដៃគ្នាជាមួយមិត្តភក្កិ ដើម្បីធ្វើ...

















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar