CamNews

កីឡាអន្តរជាតិ 

ក្រុម​ព្រះ​សី​ហ​នុ បន្ដ​ភាព​ខ្លាំង​​ក្នុង​​ការ​​ប្រកួត League-II និង​​ឈរ​​កំ​ពូល​តា​រាង

(ភ្នំពេញ)៖ ក្រុមកំពុងផែស្វយ័តខេត្តព្រះសីហនុ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង សម្រាប់ការប្រកួតលីគលំដាប់ទី២ League-II របស់​កម្ពុជា បន្ទាប់​ពី​បន្ដ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​កំពង់​ស្ពឺ ដោយ​លទ្ធផល ១-០ ក្នុងជំនួបសន្សំពិន្ទុប្រចាំសប្ដាហ៍ទី៣ កាល​ពី​ម្សិល​មិញ ដើម្បី​ឡើង​ឈរ​កំពូល​តា​រាង​ពិន្ទុ​ប​ណ្ដោះ​អាសន្ន​ទៀត​ផង​។

ការឈរកំពូលតារាងរបស់ក្រុមមកពីខេត្តជាប់មាត់សមុទ្រនេះ គឺក្រោយយកឈ្នះ ៣ប្រកួតផ្ទួនៗ ក្នុងនោះបានយកឈ្នះក្រុម​យុវ​ជន​សា​លា​បាល់​ទាត់​ជាតិ​បាទី ក្រុម​ខេត្ត​កំពង់​ឆ្នាំង និងក្រុមជម្រើសខេត្តកំពង់ស្ពឺ ដោយលទ្ធផល ១-០ ដូចៗ​គ្នា ដូច្នេះ​អាច​និយាយ​បាន​ថា ឧប​សគ្គ​ធំ​នៅ​សល់​សម្រាប់​ក្រុម​កំពង់​ផែ​ស្វ​យ័ត​ខេត្ត​ព្រះ​សីហនុ គឺមានក្រុមគិរីវង់សុខសែនជ័យ និងក្រុមអគ្គិសនី ដែលមិនទាន់បានជួប។

ប៉ុន្ដែយ៉ាងណាក្រុមគិរីវង់សុខសែនជ័យ ដែលបានគ្រង់តំណែងកំពូលតារាង ២សប្ដាហ៍ជាប់គ្នានោះ បានធ្លាក់មកឈរលេខ៣វិញហើយ ក្រោយ​ប្រកួត​ចាញ់​ក្រុម​យុវជន​សាលា​បាល់​ទាត់​ជាតិ​បាទី ដោយលទ្ធផល ២-០ ពីម្សិលមិញ ដែល​ធ្វើ​ឲ្យក្រុម​តំណាង​ខេត្ត​តាកែវ​នេះ​មាន ៦​ពិន្ទុ​ជា​មួយ​លទ្ធផល ៣​ប្រកួត​ឈ្នះ២ និងចាញ់១។ រីឯក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី បានស្គាល់ឈ្នះដំ​បូងក្នុងចំណោម ៣ប្រកួ​តឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុក្នុងដៃ។

ចំណែកលទ្ធផល ២ប្រកួតផ្សេងទៀត នៅក្នុងសប្ដាហ៍ទី៣ នេះរួមមានក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំងបានយកឈ្នះក្រុមមជ្ឈមណ្ឌហ្វឹកកហ្វឺនកីឡា​ខេម​រៈ​ភូមិន្ទ ដោយ​លទ្ធ​ផល ៤-១ ហើយនេះក៏ជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសខេត្ត​កំពង់​ឆ្នាំង​ផង​ដែរ​។ រីឯ​ក្រុម​អគ្គិស​នី​កម្ពុជា បាន​លត់​ក្រុម​ម្ចាស់​ផ្ទះ​ខេត្ត​សៀម​រាប ៣-០ ដើម្បីឡើងឈររៀងទី២ និងមាន ៦ពិន្ទុជាមួយនឹងលទ្ធផល ៣ប្រកួតឈ្នះ៣ និងចាញ់១៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង