CamNews

តារា 

នាង Pat napapa​ ធ្វើខួបកំណើតឲ្យកូនប្រុសទាំងទឹកភ្នែក ខណៈនឹកដល់ស្វាមីកំពុងជាប់គុក

ថៃ ៖ កាលពីឆ្នាំមុនក្រោយរៀបការ នាង Pat napapa និងស្វាមីគឺលោក Akarakit worarojcharoendet បានទៅក្រេបទឹកឃ្មុំនៅប្រទេសកូរ៉េ និងបន្សល់ទុកនូវដំណក់ឈាមមួយដំណក់គឺ Nong Racing ។ ហើយការត្រលប់ទៅធ្វើខួបកំណើតឲ្យកូនប្រុសនៅទីនោះ បានធ្វើឲ្យតារាថៃរូបនេះ នឹកដល់ស្វាមីដែលកំពុងតែជាប់ពន្ធធនាគារ ធ្វើរឿងលុយកង្វក់ ។ 

កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ គឺជាខួបរបស់កូនប្រុសចំនួនមួយឆ្នាំ ។ នាង Pat napapa និងបងប្អូនរបស់ខ្លួន បានធ្វើដំណើរទៅប្រទេសកូរ៉េ ហើយប្រារព្ធពិធីខួបកំណើតឲ្យ Nong Racing ដែលជាកូនប្រុសតែម្នាក់ទាំងភ្នែក ព្រោះគ្មានវត្តមានស្វាមី ។ 

ទទ្ទឹមនឹងនេះផងដែរ មានអ្នកគាំទ្រជាច្រើនបានធ្វើការខមមិនលើកទឹកចិត្តដល់តារាស្រីកើតឆ្នាំ ១៩៨៦ ឲ្យនាងកាន់តែរឹងមាំ និងមើលថែកូនប្រុសឲ្យបានល្អ និងរង់ចាំស្វាមីត្រលប់មកជួបជុំក្រុមគ្រួសារវិញម្តងទៀត ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet Nong Racing