(បរទេស)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Diego Costa និង Nolito រកបានម្នាក់១គ្រាប់ដូចគ្នាក្នុងវគ្គទី២ ដើម្បីជួយឲ្យអេស្ប៉ាញ ឈ្នះក្រុមម្ចាស់ផ្ទះអាល់បានី (Albania) នៃវគ្គជម្រុះ World Cup 2018 យប់មិញនេះ ប្រចាំទ្វីប អឺរ៉ុប។
រយៈពេល ៤៥នាទីដំបូង ក្រុមជើងឯក World Cup 2010 អេស្ប៉ាញ មិនអាចធ្វើអ្វីម្ចាស់ផ្ទះបានទេ ដោយអូសបន្លាយ រហូតដល់នាទីទី៥៥ ដើមវគ្គទី២ ទើបកីឡាករមកពីក្លឹប Chelsea, Costa រកបានគ្រាប់ទី១ នាំមុខ មុនពេលមិត្តរួមក្រុម Nolito មកពីក្លឹប Manchester City របស់អង់គ្លេសដូចគ្នារកបានគ្រាប់ទី២ នៅនាទីទី៦៣ រហូតដល់បញ្ចប់ការប្រកួត ពេញម៉ោង ៩០នាទី ដើម្បីប្រវត្តិលេង៣ប្រកួតមិនចាញ់ក្នុងវគ្គជម្រុះនៃពូល G នេះ។
៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យអេស្ប៉ាញឡើងឈរនៅកំពូលតារាងនៃពូល G បណ្តោះអាសន្នវិញ ដោយមាន៧ពិន្ទុ តាមពី ក្រោយដោយអ៊ីតាលី ដែលរកបាន៧ពិន្ទុស្មើគ្នា តែចាញ់គ្រាប់ស៊ុតចូលទីរបស់អេស្ប៉ាញ និងអាល់បានី ត្រូវធ្លាក់ពីកំពូល តារាងមកឈរនៅលេខ៣ បណ្តោះអាសន្នវិញ គ្រាដែលនៅសល់៧ប្រកួតទៀតទើបចប់ជម្រុះ សន្សំពិន្ទុក្នុងពូល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង