(បាងកក)៖ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន រកបាន៣ពិន្ទុដោយស្រួលក្នុងទឹកដីនៃម្ចាស់ផ្ទះថៃ ក្រោមលទ្ធផលបច្ចេកទេស ២-០ នៃការប្រកួតលើកទី២ របស់ខ្លួននៃវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអាស៊ី ជុំទី៣យប់មិញនេះ។
ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានស្ថិតក្នុងទីក្រុងបាងកក នៃប្រទេសថៃនោះ កីឡាករ Genki Haraguchi តែតបញ្ចូលទី១គ្រាប់នាំមុខនៅនាទីទី១៨ មុនពេលមិត្តរួមក្រុម Takuma Asano រកបានគ្រាប់ទី២ នៅនាទីទី៧៥ ជាមួយនឹងឱកាសដ៏ច្រើនសន្ធឹកសន្ធាប់ពីសំណាក់ក្រុមជប៉ុន។
នេះជាជ័យដំបូងក្នុងចំណោមលេងវគ្គជម្រុះលើកទី២ បន្ទាប់ពីបានចាញ់អារ៉ាប់រួម (U.A.E) ២-០ កាលពីថ្ងៃបើកឆាកដោយលទ្ធផល ២-១ នោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង