CamNews

កីឡាជាតិ 

សម្តេចតេជោ ឧបត្ថម្ភទឹកប្រាក់ ៣៤០០០ដុល្លារ ដល់មន្រ្តី និងកីឡាករ ក្រោយយកឈ្នះស្រីលង្កា ៤-០

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣៤០០០ដុល្លារសហរដ្ឋអាមេរិក តាមរយះនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដល់មន្រ្តីដឹកនាំ និងកីឡាករ ដោយក្នុងម្នាក់ៗ ទទួលបាន ១០០០ដុល្លារ។

ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការផ្ញើសារគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ដែលកំពុងធ្វើការ ប្រកួតនៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិកនៅលើ Facebook ថា «សូមគាំទ្រ និងលើកទឹកចិត្តដល់ក្រុមកីឡា បាល់ទាត់ជម្រើសជាតិកម្ពុជា ដែលកំពុងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយស្រីលង្កា (Sri Lanka)។ ការប្រកួតតង់ទី១ នេះ គឺកម្ពុជា កំពុងនាំមុខ ២-០»

Facebook Page ដដែលរបស់សម្តេចបន្តថា ការចូលរួមដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក របស់ប្រជាពលរដ្ឋ ជាពិសេសពីយុវជន និងយុវតី គឺបានផ្តល់នូវការគាំទ្រ និងលើកទឹកចិត្តកាន់តែខ្លាំងឡើងដល់ក្រុមកីឡាករកម្ពុជាយើង៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angkor Wat Local news Elephant Siem Reap