CamNews

តារា 

ស្វាមីនាង Pat កាត់ត រូបថតខ្លួនឯងកាលនៅពីក្មេងនិងរូបកូនប្រុស ខ្ទប់ចំកន្លែងសំខាន់ដូចគ្នា

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីទទួលបានកាដូដ៏មានតម្លៃ ដែលទុកជាចំណងដៃក្រោយរៀបការ នោះគឺកូនប្រុសម្នាក់ របស់តារាសម្តែងស្រីនាង Pat napapa និងលោក Akarakit worarojcharoendet ដែលបានចាប់កំណើតនៅឯមន្ទីរពេទ្យ Bangkok Christian Hospital កាលពីថ្ងៃទី ១៣ ខែកុម្ភៈ កន្លងផុតទៅនេះ ជីវិតប្តីប្រពន្ធមួយគូនេះគឺ កាន់តែមានសុភមង្គលខ្លាំងឡើងៗតែម្តង ។ 

នៅក្នុងផងដែរ លោក Akarakit worarojcharoendet មានចិត្តរំភើបយ៉ាងខ្លាំង ក្រោយពីបានក្លាយខ្លួនជាឪពុករបស់គេទាំងវ័យក្មេង ស្វាមីរបស់នាង Pat napapa ក៏បាននឹកឃើញកាលពីខ្លួនឯងនៅកុមារភាព ហើយក៏យករូបថតដែលខ្លួនបានថតកាលពីក្មេង មកកាត់ត ជាមួយនិងកូនប្រុសខ្លួនឯង ហើយខ្ទប់ចំកន្លែងសំខាន់ដូចគ្នា ពិតជាគួរឲ្យអស់សំណើចមែនចំពោះឪពុកកូនទាំង ២ ដួងនេះ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Pat napapa Akarakit worarojcharoendet