ព័ត៌មានជាតិ ៖ មានផ្ទះប្រហែលជា ១០០ ខ្នងនៅក្នុងខេត្តតាកែវ និងកណ្តាលដែលត្រូវបានបំផ្លាញ ។ មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សចំនួន ៣ នាក់ត្រូវបានរងរបួសដោយព្យុះ កាលពីថ្ងៃអង្គារ ខណៈពេលព្យុះធំមួយ ។
យោងទៅតាមរបាយការណ៍ពីក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ព្យុះបានបោកបក់ផ្ទះចំនួន ៧០ ខ្នង ហើយនៅក្នុងនោះផងដែរមានផ្ទះចំនួន ៩ខ្នង ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង នៅក្នុងស្រុកបាទី ខេត្តតាកែវ ។
ទទ្ទឹមនឹងនេះផងដែរ អភិបាលខេត្តតាកែវ បានធ្វើការចុះទៅចែកអំណោយទៅកាន់ក្រុមគ្រួសារដែលទទួលរងប៉ះពាល់នូវការរងគ្រោះផងដែរ ។ លោក ភា បានមានប្រសាសន៍ថា ជំនួយនោះ រួមមានអង្ករ ២៥ គីឡូក្រាម មុង ភួយ ពូក និងថវិកាមួយចំនួន ។
ចំណែកឯនៅខេត្តកណ្តាល ត្រូវបានព្យុះបំផ្លាញផ្ទះចំនួន ១៤ ខ្នង នៅស្រុកកណ្តាលស្ទឹង ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes