CamNews

តារា 

នាង Bella Ranee ប្រញាប់បញ្ចូនទៅពេទ្យជាបន្ទាន់ ខណៈពេលសន្លប់នៅកន្លែងថត

ថៃ ៖ កាលពីថ្ងៃទី ២៣ នៅវេលាម៉ោង ១ ថ្ងៃត្រង់​ នាង Bella Ranee ប្រញាប់បញ្ចូនទៅពេទ្យជាបន្ទាន់ ខណៈពេលសន្លប់នៅកន្លែងថត ដោយសារតែនាងឈឺក្បាល ឈឺក្រពះ ទទួលទានអាហារមិនទ្រទ្រង់សុខភាព ព្រមទាំងក្អួតថែមទៀតផង ។ 


តារាសម្តែងថៃរូបនេះ ត្រូវបានបុគ្គលិករួមការងារ និងអ្នកថតបញ្ចូលទៅមន្ទីរពេទ្យ Hospital Hichaivej International Nong ដែលនៅជិតកន្លែងថតបំផុត ។ យោងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យ លទ្ធផលបានបញ្ជាក់ថា នាងមានជំងឺរលាកពោះវៀននិងពុលអាហារ ដូច្នេះហើយត្រូវគេនៅមន្ទីរពេទ្យ ១ ទៅ ២ ថ្ងៃ និងតាមដានអាការៈជម្ងឺបន្តទៀតផងដែរ ។ 


នៅវេលាម៉ោង ៧ ល្ងាច អាការៈរបស់តួស្រីក្នុងរឿង "ឧត្តមភរិយា" ក៏បានធូរស្បើយ ដូច្នេះហើយទើប ត្រូវផ្លាស់ទៅមន្ទីរពេទ្យ samitivej sukhumvit ដើម្បីតាមដានស្ថានភាពជម្ងឺបន្ត ។ រីឯអ្នកដែលនៅថែទាំនាងរហូតនោះគឺ អ្នកម្តាយតែម្នាក់គត់របស់នាង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ daranews


Tags: Bella ranee weir sukollawat