កំសាន្ត ៖ នៅថ្ងៃទី ២៣ ខែវិឆ្ឆិកា កន្លងទៅនេះ នាង Bella ranee និងលោក Weir sukollawat បានចូលរួមធ្វើការងារជាគូ ជាលើកទីមួយ ធ្វើឲ្យអ្នកគាំទ្រ សប្បាយចិត្តរីករាយក្រៃលែងពិតមែន ។
នៅក្នុងនោះផងដែរ មិនត្រឹមតែរួមការងារជាមួយគ្នាទេ លោក Weir sukollawat ក៏បានកាន់ផ្កាមួយទង ជូនដល់មិត្តស្រីបណ្តូលចិត្តគឺនាង Bella ranee នៅចំពោះមុខអ្នកចូលរួមកម្មវិធីទាំងអស់ផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងវ័យ ៣២ ឆ្នាំ លោក Weir sukollawat ក៏បានភ្ជាប់មកជាមួយនិងចំណងជើង ដែលបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ដោយលើកឡើងថា "ខ្ញុំអោយអ្នកនូវផ្កាដ៏ស្រស់ស្អាតយ៉ាងពិតប្រាកដ" ។
គួរបញ្ជាក់ឲ្យដឹងថា តាំងពីស្រលាញ់គ្នាជាង ៥ ឆ្នាំមក Weir និង Bella ranee មិនដែលបង្ហាញភាពផ្អែមល្អែមដូចនេះពីមុនមកទេ ដូច្នេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រ បេះដូងលោតមិនស្ទើរទេ ពេលនេះឃើញអាយដលក្នុងដួងចិត្ត Sweet ជាមួយគ្នាបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar