ថៃ ៖ តារាសម្តែងថៃបីគូដែលមានសំណាងបានជួបគ្នានឹងស្រលាញ់គ្នា តែជាអកុសលពួកគេមិនអាចបន្តជាមួយគ្នារហូតដល់ចាស់កោងខ្នង ទើបអ្នកទាំង ៦ សម្រេចចិត្តដើរផ្លូវផ្សេងរៀងៗខ្លួន ។
១. Linn Mashannoad និង Toni Rakkaen
ទំនាក់ទំនងរយៈពេល ៥ ឆ្នាំរបស់អ្នកទាំងពីរត្រូវបានចែកផ្លូវគ្នាដើរ មិនមែនព្រោះមានជនទីបីនោះទេ ។ ហេតុផលដែលបែកគ្នាព្រោះមានគំនិតផ្ទុយគ្នា ព្រមទាំងគ្មានពេលផ្តល់ឲ្យគ្នាថែមទៀតផង ។
២. Baifern Pimchanok និងTop Jaron
កាលពីឆ្នាំ ២០១៧ គូស្នេហ៍មួយគូនេះបានចាប់ផ្តើមមានចិត្តឲ្យគ្នា ជាអកុសលអ្នកទាំងពីរក៏បានចែកផ្លូវគ្នានៅចុងឆ្នាំ ២០១៨ ដោយមិនបានបញ្ជាក់ហេតុផលច្បាស់លាស់អំពីការបែកគ្នានោះទេ ។
៣. Gypsy Keerati និង Sean Jindachot
បន្ទាប់ពីទំនាក់ទំនងស្នេហារបស់បែកបាក់ទៅ គូស្នេហ៍មួយគូនេះបានសារភាពថា ពិតជាមានជនទីបីមកបំបែកបំបាក់ពិតមែន ។ នាង Gypsy Keerati បានបញ្ជាក់ទៀតថា ថ្មីៗនេះនាងកំពុងតែមើលឃើញជនជាតិអុឺរ៉ុបម្នាក់ក្នុងចិត្ត ហើយប្រុសម្នាក់នោះគឺជាម្ចាស់ហាងកាហ្វេ ក្រោយបែកពី Sean Jindachot រយៈពេលបីខែ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate