ថៃ ៖ នាង Pim Pimprapa បានរាយការណ៍ថា នាងបានបែកគ្នាជាមួយមិត្តប្រុសគ្មានឈ្មោះល្បីក្នុងវិស័យសិល្បៈ បន្ទាប់ពីទាក់ទងគ្នាក្នុងរយៈពេលខ្លី ។
តារាស្រីរូបនេះនិយាយថា តាំងពីចែកផ្លូវគ្នាមក ពួកគេមិនដែលនិយាយជាមួយគ្នានោះទេ ។ ចំពោះស្នេហាដែលបាត់បង់ទៅនោះគឺ នាងមិនធ្លាប់បង្ហាញជាសាធារណៈនោះទេ ព្រោះគិតថា គ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ជាមួយនិងរឿងនេះ ។ តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះតែងតែបង្ហើបប្រាប់ថា ខ្លួនមានមនុស្សពិសេសក្នុងចិត្តរួចមកហើយ ។
Pim Pimprapa បានបន្ថែមទៀតថា នាងខួចចិត្តប៉ុន្តែនាងនឹងឆ្លងឲ្យផុតពេលដ៏ពិបាកមួយនេះ ។ ក្រោយពីភាពរឹងមាំ តារាថៃរូបនេះនៅមានគ្រួសារ និងមិត្តភក្តិចាំលើកទឹកចិត្ត ។
គួរបញ្ជាក់ឲ្យដឹងថា នាងមិនដែលភ្លេចអរគុណទៅដល់អ្នកដែលលើកទឹកចិត្ត និងគាំទ្រនាងរហូតមកនោះទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate