CamNews

តារា 

នាង Gipsy Keerati ទម្លាយទំនាក់ទំនងស្នេហាជាមួយម្ចាស់ហាងកាហ្វេម្នាក់នោះ

ថៃ ៖​ នាង Gipsy Keerati បានបង្ហើបប្រាប់ថា នាងកំពុងតែចាត់ទុកបុរសជនជាតិអុឺរ៉ុបម្នាក់គឺជាមនុស្សសំខាន់ នាពេលថ្មីៗនេះ ។ 

តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ គឺជាម្ចាស់ហាងកាហ្វេឈ្មោះ Nicolas នៅក្នុងទីក្រុងបាំងកក ។ នាង Gipsy Keerati និយាយថា ពួកគេនៅមិនទាន់ជាសង្សារនឹងគ្នានៅឡើយទេ ព្រោះទើបស្វែងយល់ចិត្តគ្នាត្រឹមរយៈពេលមួយខែប៉ុណ្ណោះ​ ។ 

មិនត្រឹមតែប៉ុណ្ណោះ នាង Gipsy Keerati បញ្ជាក់ថា នាងបានទាក់ទងគ្នាជាមួយនិងបុរសជនជាតិអុឺរ៉ុប មុនពេលបែកគ្នាជាមួយនិងលោក Sean Jindachot ។ 

នាង Gipsy Keerati បន្ថែមទៀតថា នាងមិនបានដឹងទេថា បុរសម្នាក់នោះចាប់អារម្មណ៍នាង តាំងពីនាងនៅជាសង្សារនឹង Sean Jindachot មកម្ល៉េះ ស្រាប់តែពេលបែកគ្នាបាន ៣ ខែ បុរសជនជាតិអុឺរ៉ុបម្នាក់នោះក៏ចូលខ្លួនមកញ៉ែនាងតែម្តង ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Sean Jindachot Gipsy Keerati