CamNews

តារា 

Pim Pimprapa ប្រទះឃើញជួបគ្នាជាមួយ Sean Jindachot ស្ងាត់ៗ

ថៃ ៖ ថ្មីៗនេះគេបានប្រទះឃើញនាង Pim Pimprapa ជួបគ្នានិងទទួលទានអាហារពេលល្ងាចជាមួយគ្នា និងលោក Sean Jindachot នៅឯភោជនីយដ្ឋានល្បីឈ្មោះមួយ ។ 

កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ តារាសម្តែងស្រីរូបនេះបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត នៅពេលដែលនាងចូលរួមក្នុងព្រឹត្តិការណ៍ Thai Super Model ។ នៅក្នុងនោះផងដែរ Pim Pimprapa សារភាពថា ខ្លួនពិតជាបានជួបនិងទទួលទានអាហារពេលល្ងាចជាមួយនិងលោក Sean Jindachot យ៉ាងពិតប្រាកដមែន ប៉ុន្តែនាងសុំបដិសេធដែលព័ត៌មានចុះផ្សាយថា អ្នកទាំងពីរបានកាន់ដៃគ្នា ព្រោះការពិតទៅនាងមិនបានទៅតែពីរនាក់ទេ ពោលគឺទៅជាមួយក្រុមការងារ ដែលធ្វើការនៅក្នុងរឿង "Look Mai Lai Sontaya" ។ 

ប្រភពដដែលបានបញ្ជាក់ទៀតថា Pim Pimprapa គឺនៅលីវ មិនទាន់មានសង្សារនៅឡើយទេ ៕





ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ thaiupdate


Tags: Sean Jindachot Gipsy Keerati Pim Pimprapa