CamNews

តារា 

ជាការពិតទេដែលថា នាង Gipsy Keerati កំពុងមានទំនាក់ទំនងស្នេហាជាមួយនិងម្ចាស់ហាងកាហ្វេម្នាក់?

ថៃ ៖ ថ្មីៗនេះយើងសង្កេតឃើញថា នៅក្នុងគណនីអុិនស្រ្តាក្រាមរបស់នាង Gipsy Keerati ហាក់បីដូចជាស្រស់ស្រាយជាងមុន មិនដូចជាពេលដែលទើបតែបែកគ្នាថ្មីជាមួយនិងលោក Sean Jindachot នោះទេ ។ 

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ នាង Gipsy Keerati ត្រូវបានគេប្រទះឃើញមានភាពស្និទ្ធស្នាលជាមួយនិងជនជាតិបរទេសម្នាក់ ដែលគេស្គាល់ថា​ ជាម្ចាស់ហាងកាហ្វេម្នាក់ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ គេនៅមិនទាន់បានសុំការបកស្រាយពីតារាសម្តែងស្រីវ័យ ២៩ ឆ្នាំរូបនេះនៅឡើយទេថា បុរសម្នាក់នោះគឺជាគូស្នេហ៍ថ្មីរបស់នាងឬយ៉ាងណា ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖​ kapook


Tags: Sean Jindachot Gipsy Keerati