ព័ត៌មានអន្តរជាតិ ៖ ខ្មាន់កាំភ្លើងជាច្រើននាក់ នៅក្នុងប្រទេស Bahrain បានបើកការវាយប្រហារទៅ សំណង់ពន្ធនាគារ ដោយបានសម្លាប់មន្រ្តីប៉ូលីស និងរំដោះ ភារវករ ប្រមាណជាង ១០នាក់ដោយ ជោគជ័យ នេះបើយោងតាមការគូសបញ្ជាក់ពីមន្រ្តីផ្លូវការ ។
ក្រសួងការពារជាតិឲ្យដឹងថា សន្តិសុខត្រូវបានពង្រឹងនិងរឹតបណ្តឹង នៅជុំវិញសំណង់ពន្ធនាគារ Jaw ដែលមានទីតាំងនៅភាគខាងត្បូង រដ្ឋធានី Manama ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា មន្រ្តី ប៉ូលីសម្នាក់ផ្សេងទៀតបានរងរបួស ខណៈពេលដែលក្រុមខ្មាន់កាំភ្លើងដែលមានគ្នាចន្លោះពី ៤ ទៅ ៦ នាក់ ដៃប្រដាប់ដោយកាំភ្លើងគ្រប់ដៃនោះ បើកការវាយប្រហារឆ្មក់ទៅលើទីតាំង គុក Jaw កាល ពីថ្ងៃអាទិត្យកន្លងទៅនេះ។ អាជ្ញាធរពាក់ព័ន្ធ កំពុងតែបើកការស៊ើបអង្កេត ដើម្បីឈានទៅដល់ការ ចាប់ឃាត់ខ្លួនភារវករ ដែលបានរត់គេចខ្លួនបានសម្រេចទៅហើយនោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី