(ម៉ាឌ្រីដ)៖ ក្រុមការពារតំណើងឯក Real Madrid បានសំលឹងឃើញ ៣ពិន្ទុលឹមៗហើយ ពេលជួបក្រុមភ្ញៀវ Legia Warszawa នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក្នុងពានរង្វាន់អឺរ៉ុប UEFA Champions League ជម្រុះសន្សំពិន្ទុក្នុងពូល F។
នេះជាការប្រកួតលើកទី៣ របស់ពួកគេក្នុងពូល F ខណៈដែល Real Madrid ទើបតែរកបាន៤ពិន្ទុ តមាពីក្រោយក្រុម កំពូលតារាង Borussia Dortmund របស់អាល្លឺម៉ង់ដែលមាន ៤ពិន្ទុដូចគ្នា ស្របពេលដែល Dortmund ក៏ត្រូវជួបក្រុម ម្ចាស់ផ្ទះ Sporting Lisbon រាត្រីនេះដែរនោះ។
ក្រុមដែលបានយកឈ្នះ Atletico Madrid ដោយបាល់ប៉េណាល់ទី ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុននោះ មិនទាន់លេងចាញ់នៅឡើយទេ ហើយការជួបជាមួយក្រុម Legia រាត្រីនេះមិនជាបញ្ហាសម្រាប់គ្រូបង្វឹក Zinedine Zidane បន្តិចណាឡើយ ត្បិតត្រូវលេងក្នុងទឹកដី Santiago Bernabeu ថែមទៀត ក្នុងប្រជែងយក៣ពិន្ទុបន្ថែមដើម្បី ឡើងទៅឈរនៅកំពូលតារាង ប្រសិនជាស៊ីបានច្រើនគ្រាប់ ប្រសិនបើ Dortmund បន្តឈ្នះទៀតនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង