CamNews

ព័ត៌មានអន្តរជាតិ 

បែកការណ៍ កូរ៉េខាងជើង ប្រើប្រាស់ប្រាក់ឈ្នួល កម្មករ ពីតំបន់ Kaesong ប្រមាណ ៣៥៥លានដុល្លារសំរាប់ "អាវុធ"

ព័ត៌មានអន្តរជាតិ ៖ កូរ៉េខាងត្បូង អះអាងអោយដឹងថា   រដ្ឋា  ភិបាល  ប្រទេស  កូរ៉េខាងជើង បានប្រើ ប្រាស់ប្រាក់ឈ្មួលកម្មករ  ៧០%(ប្រាក់ឈ្នួលពលរដ្ឋកូរ៉េខាងជើងរកបានពីការធ្វើការនៅឯតំបន់ឧស្សា ហកម្មរួម Kaesong) សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ក៏ដូចជាយកទៅប្រើប្រាស់ទិញដូររបស់ របរទំនើបៗសម្រាប់ក្រុមអភិជន។


គួរបញ្ជាក់ថា សប្តាហ៍កន្លងទៅនេះ កូរ៉េខាងត្បូង បានផ្អាកដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងតំបន់ ឧស្សាហកម្ម Kaesong ក្រោយពីមានការធ្វើតេស្តិ៍សាកល្បង អាវុធនុយក្លេអ៊ែរ ក៏ដូចជាបំផ្ទុះគ្រាប់បែក អ៊ីដ្រូសែន និងបាញ់បង្ហោះផ្កាយរណបជាច្រើនលើកច្រើនសា ពីសំណាក់ប្រទេស កូរ៉េខាងជើង​។ ប្រតិ កម្មនឹងការផ្អាកដំណើរការអាជីវកម្ម ពីសំណាក់ប្រទេសកូរ៉េខាងត្បូង  កូរ៉េខាងជើង ឈានទៅសម្រេច បិទតំបន់ Kaesong ទាំងស្រុង និងដាក់ស្ថិតនៅក្រោមការឃ្លាំមើល ពីយោធាខណៈកូរ៉េខាងជើងលើក ឡើងថា ការផ្អាកដំណើរការអាជីវកម្មកូរ៉េខាងត្បូង គឺជាការប្រកាសសង្គ្រាម ។ គួរបញ្ជាក់ថា Kaesong គឺជាតំបន់ឧស្សាហកម្ម សហការរួមគ្នាចុងក្រោយបង្អស់រវាងឧបទ្វីបកូរ៉េ។


ប្រតិកម្មនឹងការផ្អាកដំណើរការអាជីវកម្មពីសំណាក់ប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើងបានដាក់កំហិត បណ្តេញចេញពលរដ្ឋកូរ៉េខាងត្បូង និងបានបង្កករាល់ទ្រព្បសម្បត្តិសហគ្រាសដែលបានផ្អាកដំណើរ ការទាំងនោះ ។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងជើង ប្តេជ្ញា កាត់ផ្តាច់ ព័ត៌មានទូរស័ព្ទជាមួយនឹងកូរ៉េខាង ត្បូងថែមទៀតផង។

របាយការណ៍បញ្ជាក់ឲ្យដឹងថា តំបន់ឧស្សាហកម្មរួម Kaesong គឺមាន កម្មករ ជាពលរដ្ឋកូរ៉េខាងជើង រាប់ពាន់នាក់​បម្រើការងារ ឲ្យបណ្តាសហគ្រាសកូរ៉េខាងត្បូង រួមមាន   សហគ្រាសវាយនភ័ណ្ឌ គ្រឿង ម៉ាស៊ិនឡានជាដើម។

ថ្ងៃអាទិត្យម្សិលមិញ   ក្រសួងលឯសមោធាន ប្រទេសកូរ៉េខាងត្បូង ចេញផ្សាយសេចក្តីថ្លែងការណ៍ឲ្យ ដឹងថា ប្រាក់ឈ្នូល (ជាដុល្លារ) ដែលបានចំណាលទៅលើបណ្តាកម្មករ កូរ៉េខាងជើងនោះបានធ្លាក់ទៅ​ដល់ដៃរដ្ឋាភិបាល ជាជាងធ្លាក់ដល់ដៃផ្ទាល់ បណ្តាកម្មករ ដែលជាពលរដ្ឋកូរ៉េខាងជើង។

រដ្ឋមន្រ្តីក្រសួង ឯកសមោធាន ប្រទេសកូរ៉េខាងត្បូង លោក Hong Yong-pyoគូសបញ្ជាក់ក្តែងៗអោយ ដឹងថា រាល់  រូបិយប័ណ្ឌ  បរទេស ដែល អាច  រកបាននៅលើទឹកដីកូរ៉េខាងជើង ត្រូវតែបង្វិលទៅកាន់ គណបក្សកាន់អំណាច Workers' Party ក្នុងនោះ ប្រាក់មួយចំនួន ត្រូវបានយកទៅប្រើប្រាស់អភិវឌ្ឍន៍ កម្មវិធីអាវុធ និងម៉ីស៊ីលនុយក្លេអ៊ែរ។ លោកបន្តឲ្យដឹងថា ប្រាក់ឈ្នួលប្រមាណ ៧០%ត្រូវបានរក្សាទុក ដោយរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ខណៈរដ្ឋាភិបាល កុម្មុយនីស្តមួយនេះ ផ្តល់សន្លឹកប័ណ្ឌជំនួសវិញ សម្រាប់កម្មករកូរ៉េខាងជើង យក   ទៅ  ប្រើ ប្រាស់ ទិញ ម្ហូបអាហារ និងរបស់របរមានតម្លៃផ្សេងទៀត សម្រាប់ជីវភាពប្រចាំថ្ងៃ។ កូរ៉េខាងត្បូង ប៉ាន់ ស្មាន   ឲ្យដឹងថា ប្រាក់ឈ្នួលប្រមាណ ៥០៨លានដុល្លារ ត្រូវបានចំនាយ កាលពីឆ្នាំទៅ សម្រាប់កម្មករកូរ៉េខាងជើង ដែលបានបម្រើការងារនៅក្នុងតំបន់ ឧស្សា ហកម្មរួម Kaesong  ៕


 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: North korea South korea seoul pyongyang Kaesong military setellite