CamNews

តារា 

នាង Aff taksaorn និយាយអំពីរឿងលែងលះជាមួយស្វាមី

ថៃ ៖ ក្រោយពីផ្ទុះរឿងដែលថា តារាសម្តែងស្រីនាង Aff taksaorn នឹងស្វាមីបានរស់នៅបែកផ្ទះគ្នា បានធ្វើឲ្យសារព័ត៌មាននៅក្នុងស្រុកថៃនាំគ្នាចុះព្រោតព្រាងតែម្តងជាមួយនិងរឿងនេះ ។ 

ទទ្ទឹមនឹងនេះផងដែរ កាលពីថ្ងៃទី ២២ ខែវិឆ្ឆិកា តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ បានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតនៅក្នុងប្រទេស ដោយលើកឡើងពីការលែងលះ ជាមួយនិង លោក Songkran Taechanarong ដែលជាស្វាមីសេដ្ឋីរបស់នាង ។ 

នាង Aff taksaorn និយាយថា នាងនិងស្វាមីបានរស់នៅបែកផ្ទះគ្នាអស់ជិតមួយឆ្នាំហើយ ប៉ុន្តែអ្នកទាំងពីរនៅមិនទាន់លែងលះគ្នានៅឡើយទេ ម្យ៉ាងវិញទៀត ឪពុករបស់លោក Songkran Taechanarong មិនអនុញ្ញិតឲ្យអ្នកទាំងពីរចែកផ្លូវគ្នាជាដាច់ខាត ។ ដូច្នេះហើយមានតែរង់ចាំមើលពេលវេលាជាអ្នកដោះស្រាយ ។ នាង Aff taksaorn បញ្ជាក់ ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Aff taksaorn Songkran Taechanarong Kwang Sumpaka