ថៃ ៖ តារាសម្តែងថៃ នាង Aff taksaorn បានរៀបការជាច្រើនឆ្នាំជាមួយនិងមហាសេដ្ឋីម្នាក់នៅប្រទេសថៃគឺ លោក Songkran Taechanarong ព្រមទាំងទទួលបាននូវចំណងដៃកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ទៀតផង ប៉ុន្តែជាអកុសលថ្មីៗនេះ នាង Aff បានប្រកាសលែងលះគ្នា ក្រោយជួបរឿងផ្ទៃក្នុងមួយចំនួន ដែលពិបាកអោយពួកគេត្រលប់ទៅរកគ្នាវិញបាន ។
តែទោះបីជាយ៉ាងណាក៏ដោយចុះ លោក Songkran ដែលជាស្វាមីបានប្រកាសក្តែងៗប្រាប់អ្នកកាសែតថា ខ្លួននឹងតាមយកបេះដូងប្រពន្ធមកវិញឲ្យបាន ទោះបីជាពិបាកយ៉ាងណាក៏ដោយចុះ ។
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតគឺ តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះបានចូលរួមថ្ងៃបុណ្យណូអែលជាមួយនិងក្រុមគ្រួសាររបស់នាង នៅស្រុក Hua Hin ខេត្ត Prachuap Khiri Khan ប្រទេសថៃ ដោយគ្មានវត្តមានរបស់ លោក Songkran Taechanarong ដែលជាស្វាមីរបស់នាងឡើយ ពោលគឺមានតែក្រុមគ្រួសារនិងកូនស្រីបណ្តូលចិត្តប៉ុណ្ណោះ ចូលរួម ។ ទទ្ទឹមនឹងនេះផងដែរ អ្នកម្តាយរបស់នាង Aff taksaorn បានបង្ហោះរូបថតជុំគ្នានៅក្នុងថ្ងៃបុណ្យណូអែល ក្នុងឆ្នាំ ២០១៧ និងរូបថតកាលពី ៣ ឆ្នាំមុន ដែលមានវត្តមានរបស់ លោក Songkran ចូលរួមផងដែរ ។
រូបថតជាច្រើនត្រូវបានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាម ដោយភ្ជាប់មកជាមួយនិងចំនងជើងថា "ពេលវេលាដើរលឿនដូចហោះ" ។ ក្រោយបានឃើញរូបថតនិងចំណងជើងបែបនេះ មហាជនធ្វើការទស្សន៍ទាយអំពីជីវីតគូ របស់នាង Aff taksaorn និង លោក Songkran ថា ប្តីប្រពន្ធមួយគូនេះ នឹងត្រលប់ទៅត្រូវរូវគ្នាជាថ្មីម្តងទៀត ព្រមទាំងផ្តល់ភាពកក់ក្តៅដល់កូនស្រីរបស់ពួកគេ និងបង្កាត់ភ្លើងស្នេហ៍ក្នុងពន្លកស្នេហ៍ថ្មី ដោយបំភ្លេចរឿងអាក្រក់ កាលពីអតីតកាលចោលអោយអស់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook