CamNews

តារា 

នៅទីបំផុតស្នេហារបស់នាង Pat និងក្មេងដែល Fans តែងតែរិះគន់ថា ជាក្មេងបង្ហោះម៉ូតូ ឈានចូលដល់ដំណាក់ហើយ

តារាថៃ ៖ តារាសម្តែងស្រី Pat napapa និងមិត្តប្រុសពេលនេះកំពុងតែក្លាយជាទីប្រធានដ៍គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ ព្រោះតែទំនាក់ទំនងស្នេហារបស់អ្នកទាំង ២ ដើរដល់តំណាក់កាលចូលរោងការទៅហើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា​ Pat napapa ធ្លាប់ទទួលបានរិះគន់យ៉ាងធ្ងន់ធ្ងរអំពីរឿងមិត្តប្រុសរបស់នាង ដែលជាក្មេងម្នាក់បានចាប់យកអាជីពជាអ្នកបង្ហោះម៉ូតូទើបធ្វើឲ្យ ក្រុមអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តនឹងមនុស្សដែលនាងជ្រើសរើសជាសង្សារ ហើយបង្ហោះរូបជាសាធារណៈឲ្យមហាជនបានឃើញថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook បាននិយាយថា ក្រោយពីនាង Pat ដឹងលឺប្រវិត្តរបស់គូស្នេហ៍របស់ខ្លួន និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរណាស់មកហើយបានធ្វើឲ្យ Fans និងនាង Pat ខ្លួនឯងផ្ទាល់យល់ច្បាស់អំពីជម្រៅចិត្តរបស់សង្សារថា ស្រលាញ់នាងខ្លាំងប៉ុនណា ហើយមនុស្សប្រុសម្នាក់នោះក៍មិនមែនជាមនុស្សអាក្រក់អីដែរ គ្រាន់តែគេចូលចិត្តនិងស្រលាញ់អាជីពជាអ្នកបង្ហោះម៉ូតូតែប៉ុណ្ណោះទេ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានចំណងចំណូលចិត្តខុសៗពីគ្នា ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែកញ្ញានេះ នាង Pat ត្រូវមិត្តប្រុសជាទីស្រលាញ់កាន់ផ្កាមួយបាច់ និងចិញ្ចៀនមួយវង់ ដើម្បីសូមនាងរៀបការ ហើយធ្វើឲ្យនាង Pat រំភើបរហូតស្ទើរតែស្រក់ទឹកភ្នែកតែម្តង ៕














ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Pat napapa