CamNews

ព័ត៌មានអន្តរជាតិ 

ឃោរឃៅណាស់! ឪពុកដាក់កូនចោលក្នុងរថយន្តក្ដៅ រហូតដល់ដាច់ខ្យល់ស្លាប់ ព្រោះមិនចង់មានកូន

បុរសម្នាក់នៅរដ្ឋ Georgia អាមេរិក បានត្រូវកាត់ទោសឱ្យជាប់ព័ន្ធនាគារអស់មួយជីវិត ព្រោះតែ
ដាក់កូនចោលក្នុងរថយន្ត បណ្ដាលឱ្យកូនបាត់បង់ជីវិត។

Justin Ross Harris អាយុ ៣៦ឆ្នាំ

Justin Ross Harris អាយុ ៣៦ឆ្នាំ ត្រូវបានតុលាការតំបន់ Cobb រដ្ឋ Georgia សម្រេចឱ្យជាប់ព័ន្ធ
នាគារអស់មួយជីវិត កាលពីថ្ងៃទី ៥ធ្នូ បន្ទាប់ពីរដ្ឋអាជ្ញា Chuck Boring រកឃើញថា កុមារCooper
Harris អាយុ ២២ខែ បានស្លាប់ “ដោយវិធីឃោរឃៅ មិនអាចនឹកស្មានដល់” នេះបើតាមទំព័រ
AFP ។

Justin Ross Harris សារភាពថា ខ្លួនភ្លេចផ្ញើកូននៅសាលាកុមារ កាលពីថ្ងៃទី ១៨មិថុនា ឆ្នាំ ២០១៤
និងមិនបានដឹងថា កូននៅក្នុងរថយន្ត រហូតដល់ពេលចេញពីធ្វើការ និងបើករថយន្តមកផ្ទះ បាន
ប៉ុន្មាននាទី។

រដ្ឋអាជ្ញាយល់ថា Justin Ross Harris ចង់បោះបង់ការទទួលខុសត្រូវចំពោះគ្រួសារ។ ក្នុងការស៊ើប
អង្កេត គេបានរកឃើញថា Harris បានស្វែងរកនៅលើអ៊ីនធឺរណែត ទាក់ទឹននឹងជីវិតរស់នៅដោយ
គ្មានកូន ធ្វើបែបណាទើបអាចរស់បាននៅក្នុងគុក និងបានមើលវីដេអូ ស្ដីអំពីសត្វងាប់ដោយកំដៅ
នៅក្នុងរថយន្ត។ អ្វីដែលគួរចាប់អារម្មណ៍គឺថា Harris បានផ្ញើសារស្រើបស្រាលទៅកាន់ស្ដ្រីចំនួន
៦នាក់ ក្នុងនោះមានកុមារីអាយុ ១៧ឆ្នាំ ម្នាក់ផងដែរ ខណៈពេលកូនប្រុសរបស់ខ្លួន ត្រូវទុកចោល
ក្នុងរថយន្ត។

តុលាការកាលពីបីសប្ដាហ៍មុនបានរកសន្មតថា Harris បានសម្លាប់ក្មេងដោយវិធីឃោរឃៅបំផុត
និតបំពានលើផ្លូវភេទកុមារ ទាក់ទឹននឹងកុមារីអាយុ ១៧ឆ្នាំ។ ក្រៅពីការជាប់ព័ន្ធនាគារអស់មួយជីវិត
តុលាការ ក៏បានកាត់ទោសឱ្យ Harris ជាប់ព័ន្ធនាគារ ៣២ឆ្នាំ សម្រាប់ទោសដែលនៅសល់។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: អាមេរិក ឪពុក​ដាក់​កូន​ចោលក្នុងរថយន្ត សម្លាប់​កូន