CamNews

តារា 

ជីវីតពេលរៀបការហើយរបស់ Chompoo ដូចព្រះនាង ចំនែកពេលបង្កើតបានកូនភ្លោះគឺ....

ថៃ ៖ តារាសម្តែងស្រីជួរមុខរបស់ប្រទេសថៃគឺនាង Chompoo araya បានធ្វើឲ្យមនុស្សស្រីភាគច្រើន ច្រណែនជាមួយនឹងជីវីតឯកជនរបស់នាង ទាំងមុននិងក្រោយពេលបង្កើតបានកូនប្រុសភ្លោះទាំងពីរ របស់នាងមកម្ល៉េះ ។ 

ឆាកជីវីតរបស់នាង Chompoo araya និងស្វាមីសេដ្ឋីគឺលោក Nott Witsarut Rungsisingpipat ហាក់មានដំណើរការរលូតល្អខ្លាំងណាស់ ទោះបីជាមានពេលខ្លះមានលេចលឺនូវរឿងអាស្រូវមិនល្អមួយចំនួនក៏ដោយចុះ ប៉ុន្តែការទុកចិត្តគ្នាទៅវិញទៅមក របស់ប្តីប្រពន្ធមួយនេះ បានធ្វើឲ្យពួកគេ ចាប់ដៃគ្នាឆ្លងឧបសគ្គទៅមុខជាមួយគ្នាទាល់តែបាន ។ 

ក្រៅពីមានទ្រព្យសម្បត្តិមហាសាល និងកេរ្តិ៍ឈ្មោះល្បីល្បាយហើយនោះ នាង Chompoo araya ត្រូវបានគេដាក់ងារថា គឺជានារីកំពូលសំណាង ព្រោះមានស្វាមីរូបសង្ហា ស្រលាញ់និងចេះថ្នាក់ថ្នមនាង តាំងពីនៅទាក់ទងគ្នាជាសង្សារមកម្ល៉េះ ។ ជីវីតក្រោយរៀបការក៏មិនបានផ្លាស់ប្តូរ លោក Nott Witsarut ឲ្យឈប់ស្រលាញ់ Chompoo បានដែរ ផ្ទុយទៅវិញ កាន់តែរឹតចំណងស្នេហារបស់ប្តីប្រពន្ធមួយគូនេះ ឲ្យកាន់តែផ្អែមល្អែមជាងមុនទៅទៀត ។ 

អ្វីដែលគួរឲ្យច្រណែនជាងនេះទៅទៀត ក្រោយពេលបង្កើតបានកូនភ្លោះគឺ Thunder និង Storm រួចមក ស្វាមីរបស់តួស្រីក្នុងរឿង "I love you two" រឹតតែស្រលាញ់និងថ្នាក់ថ្នមប្រពន្ធលើសមុនទៅទៀត ៕






ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Chompoo araya Nott Witsarut Rungsisingpipat